សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រួលភារកិច្ច លោក បូរី វង្សសានិត្យ មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញអនុក្រឹត្យសម្រួលភារកិច្ចផ្លាស់ប្ដូរប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុក្រឹត្យថ្មីនេះ មន្ត្រីរាជការ២រូបត្រូវបានសម្រួលភារកិច្ច ក្នុងនោះរួមមាន លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ទៅជាប្រធានមន្ទីរខេត្តព្រះសីហនុ រីឯលោក បូរី វង្សសានិត្យ ប្រធានមន្ទីរខេត្តព្រះសីហនុ ត្រូវទៅកាន់តួនាទីជា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលវិញ។ សម្រាប់ការងារគណបក្ស លោក បូរី វង្សសានិត្យ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕