តម្លៃមាសនៅថ្ងៃទី១១ ខែកុម្ភៈ ឡើងថ្លៃខ្ពស់កប់ពពក

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបំបែកកំណត់ត្រាជាប្រវត្ដិសាស្រ្ដថ្មីម្ដងទៀត ដោយឡើងថ្លៃខ្ពស់កប់ពពក បើធៀបនឹងរសៀលថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៥៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៤៣ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាង CSNJ​ នៅថ្ងៃទី១១ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ មានតម្លៃ ៣៤៧ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ និងទិញចូលក្នុងតម្លៃ ៣៣៧ដុល្លារ។ បើធៀបនឹងថ្ងៃទី១១ កុម្ភៈនេះ មាសឡើងថ្លៃ៦ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕