ដឹងតែសប្បាយហើយ! ថ្ងៃValentine’s Dayក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស នៅទីរួមខេត្តពោធិសាត់ ២ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ

សង្គម​ និង​សេដ្ឋកិច្ច

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ទីរួមខេត្តពោធិសាត់មហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមានលោក គូម៉ា លោក សុវត្ថិ សិរីវុឌ្ឍ, អ្នកនាង ខាត់ សួស្តី កញ្ញា L-D-A, លោក K-LA, កញ្ញា សុខុម រចនា,លោក Vin Trapz កញ្ញា ឡុង លក្ខិណា កញ្ញា ឡុង ចរិយា និងកំពូលតារាចម្រៀង លោក ឧកញ៉ា ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី14-15 ខែកុម្ភៈ ឆ្នាំ2025 នេះ ដែលមានទីតាំងតារាងបាល់ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។

នៅបរិវេណការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕