សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឋ” “ផ្នែកសុខាភិបាល” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដែលដឹកនាំដោយឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ”ឋ” ផ្នែកឯកជន។
![](https://www.oknha.news/wp-content/uploads/2025/02/image-403-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-404-1024x682.png)
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ”ឋ”ផ្នែកឯកជន, តំណាងសមាគមអ្នកចែកចាយឱសថនៅកម្ពុជា, តំណាងសមាគមអ្នកលក់គ្រឿងសម្អាងនៅកម្ពុជា, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, តំណាងមន្ទីរពេទ្យ គ្លីនិក មន្ទីរសម្រាកព្យាបាលឯកជន,និងសមាជិក សមាជិកានៃក្រុមការងារ “ឋ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា៖ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យសុខាភិាបល ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសុខាភិបាលនាពេលខាងមុខនេះ។ គួរបញ្ជាក់ថាកិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូងនៃដើមឆ្នាំ២០២៥។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ១. វិញ្ញាបនបត្រ័អនាម័យផលិតផលចំណីអាហារ, ២. ការប្តូរវិញ្ញាបនបត្រ័បន្តសុពលភាពទិដ្ឋាការឱសថទៅជាវិញ្ញាបនបត្រ័ផលិតផលបំប៉នសុខភាព, ៣. ការលុបលេខទិដ្ឋាករឱសថដោយបានជូនដំណឹងដល់ក្រុមហ៊ុន, ៤.សេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាត្តិឱ្យចុះទិដ្ឋាការឱសថដែលផ្សំពីសារធាតុសកម្មដែលស្ថិតក្នុងបញ្ជីហាមប្រើនៅប្រទេសឥណ្ឌា, ៥.នីតិវិធីក្នុងការបើកសាលា និងមុខជំនាញវិជ្ជាជីវៈថ្មីក្នុងវិស័យសុខាភិបាល, រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕
![](https://www.oknha.news/wp-content/uploads/2025/02/image-405-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-407-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-408-1024x786.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-406-1024x682.png)