(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន បានរៀបចំពិធីគ្រងពាលី បួងសួងសុំនូវសេចក្តីសុខសប្បាយសម្រាប់ការបុកគ្រឹះបើកការដ្ឋានថ្មី ដើម្បីសាងសង់ប្លុកថ្មីនៃប្រភេទគេហដ្ឋាន «វីឡាឃ្វីន A» និង ប្រភេទវីឡាទោលថ្មី គឺ «វីឡាឃ្វីន B» ដែលស្ថិតនៅក្នុងគម្រោង «មេគង្គ ស៊ីធី» ក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ ៦A។

វីឡាឃ្វីន B ដែលជាប្រភេទម៉ូតវីឡាថ្មីទើបបើកលក់ដំបូង ជាប្រភេទវីឡាទោលមានរចនាបថស្ថាបត្យកម្មក្លាសិកបែបអឺរ៉ុប ស័ក្កិសមសម្រាប់ការរស់នៅប្រកបដោយប្រណីតភាព ផាសុកភាព និងភាពស៊ីវីល័យ អមដោយឯកជនភាពនៃការរស់នៅ សម្រាប់គ្រួសារសម័យថ្មី។ វីឡាទោលមួយនេះមានកម្ពស់ ៣ជាន់ សង់ក្នុងទំហំដី ១៦ម x ២១ម, ទំហំផ្ទះ ១០ម x ១២.៧ម, បន្ទប់គេង ៦, បន្ទប់ទឹក ៦, វេរ៉ង់ដាគ្រប់ជាន់, បន្ទប់ចម្អិនអាហារ ១, កន្លែងទទួលទានអាហារ ១, កន្លែងទទួលភ្ញៀវ ១, និងចំណតរថយន្តមានភាពធំទូលាយ។
ក្នុងឱកាសពិសេសនេះផងដែរ បុរី មេគង្គ លែន ក៏មានជាប្រម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរួមមាន៖
- ការបញ្ចុះតម្លៃ ១៦% ឬគិតជាសាច់ប្រាក់ ៧x,xxxដុល្លារ
- ការបង់ប្រាក់ងាយស្រួល មានភាពបត់បែន និងឥតការប្រាក់ 0% រហូតដល់ ៣៦ខែ
- ទទួលបានកម្ចីរយៈពេលវែងដល់ទៅ ៣០ឆ្នាំ ជាមួយធនាគារដៃគូសហការ
- ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE
- និងការផ្តល់ជូនសម្ភារៈប្រណីតៗជាច្រើនមុខបន្ថែមទៀត
សម្រាប់វីឡាទោលដ៏ប្រណីតមួយនេះ លោកអ្នកបង់ប្រចាំខែត្រឹមតែ ១,២xxដុល្លារ តែប៉ុណ្ណោះ! សូមទំនាក់ទំនងមកកាន់ បុរី មេគង្គ លែន សម្រាប់ព័ត៌មានបន្ថែម៖ ០៦១ ៩៥៥ ៩៩៩។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព 24ម៉ោងលើ24ម៉ោង។
ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI តាមសួនច្បារ ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ 100Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7







