ក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃនៃទិវាក្តីស្រឡាញ់ Valentine’s Day ក្រុមហ៊ុន អ ធី អិន ខេ រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅកម្ពុជា ដែលមានសំលៀកបំពាក់ទាន់សម័យ គុណភាពល្អដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប កាបូបស្ពាយ មួក នាឡិការ ហើយក្រៅពីសំលៀកបំពាក់ ក៏មានសម្ភារៈផ្សេងៗ ល្អៗសម្រាប់ប្រើ ធានាទាំងគុណភាព និងតម្លៃ។

ពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ ប្រារព្ធឡើងក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងមានការអញ្ជើញចូលរួមពី Mr. Billy Andrias Budijanto អគ្គនាយកប្រតិបត្តិ Cartenz Tactical Indonesia តំណាងស្ថានទូតឥណ្ឌូនេសុីប្រចាំកម្ពុជា និងមិត្តភ័ក្ត បងប្អូនអ៊ំពូមីងជាច្រើនដែលបានចូលរួមពិធីដ៍អធិកអធមនេះ។
Cartenz Tactical ជាម៉ាកយីហោមកពីប្រទេសឥណ្ឌូនេសុីដែលនាំចូលមកទីផ្សាកម្ពុជាផ្តាច់មុខដោយ ក្រុមហ៊ុន អ ធី អិន ខេ រីថែល មានទីតាំងស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
សូមបញ្ជាក់ថា មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅនៅរោងចក្រ CartenzTactical ផ្ទាល់ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃ ការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលបើកនៅកម្ពុជា។
សូមទំនាក់ទំនងលេខទូរសព្ទ 095 889 898
ទីតាំងហាង📍Location: https://maps.app.goo.gl/YoMK1eSaE4Q6vbh17?ឭg_st=com.google.maps.preview.copy



























