ក្រុមហ៊ុនផ្លូវការ GAC Motor Cambodia ប្រកាសចាត់វិធានការលើអ្នកគ្មានសិទ្ធនាំចូលរថយន្ត GN8

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group បានប្រកាសជាសាធារណៈអំពីសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តស៊េរីថ្មីម៉ូឌែល GAC GN8 និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដែលមានការចុះបញ្ជីស្របច្បាប់ត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី “GAC GN8  សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ” ក្រុមហ៊ុនមានម៉ាកយីហោ GAC នៅកម្ពុជាមួយនេះ បានបញ្ជាក់ថា ការនាំចូល និងចែកចាយរថយន្តនីមួយៗរបស់ក្រុមហ៊ុនផ្លូវការត្រូវមានស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ស្របតាមស្ថានភាព និងអាកាសធាតុរបស់ប្រទេសនីមួយៗ។ ចំពោះ ម៉ាករថយន្ត GAC គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់ដែលបានទទួលសិទ្ធពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។

ដោយឡែក ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលបានកើតឡើងក្នុងរយៈពេលកន្លងមក ដោយអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលរថយន្ត GAC GN8 បានបំពានយ៉ាងធ្ងន់ធ្ងរមកលើម៉ាកយីហោមួយនេះ។ ជាក់ស្ដែងក្រុមហ៊ុនផ្លូវការ GAC ទទួលបានព័ត៌មានពីអតិថិជនដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលទាំងនោះ បង្កឲ្យមានផលរំខានអារម្មណ៍ដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ព្រោះ ថាគាត់បានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលមិនផ្លូវការ រថយន្តគ្មានស្តង់ដារត្រឹមត្រូវ បន្ទាប់ពីគាត់បានប្រើប្រាស់រថយន្ត បានជួបនូវបញ្ហារអាក់រអួល (Error) នៅលើប្រព័ន្ធ Software និងគ្មានការទទួលខុសត្រូវដោយត្រឹមត្រូវ។

ផលអវិជ្ជមានទាំងអស់នេះ ធ្វើឲ្យក្រុមហ៊ុន GAC ប្រទេសចិន និងក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើម៉ាកសញ្ញានៅក្នុងទីផ្សារ និងម៉ាកយីហោក្រុមហ៊ុនបន្ថែមទៀត។

ក្រុមហ៊ុន GAC កម្ពុជា លើកទឹកចិត្តអតិថិជនដែលមានបំណងចង់ប្រើប្រាស់រថយន្ត GAC GN8 សេរីថ្មី សូមងាកមកជ្រើសរើសរថយន្តដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវពីរោងចក្រ និងមានតម្លៃសមរម្យ។ សូមជម្រាបជូនថា រថយន្ត GAC GN8 កម្រិត Master (ប្រភេទ Full Options) ដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ មានតម្លៃពិសេសត្រឹមតែ $65,000 តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ចំពោះអាជីវករលក់រថយន្តដែលមានបំណងចង់ទិញលក់បន្ត អាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។ ដោយឡែក ក្រុមហ៊ុនក៏បានធ្វើការព្រមានជាថ្មី ដល់អ្នកនាំចូលដែលគ្មានសិទ្ធិទាំអស់ ឲ្យឈប់ជាបន្ទាប់រាល់ការនាំចូលរថយន្ត GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ប្រសិនបើបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា THH IMPORT EXPORT Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ TH Group បានទទួលសិទ្ធនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០២០ ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តគុណភាពខ្ពស់របស់ប្រទេសចិន៕