ខែ កុម្ភៈ ឆ្នាំ ២០២៥ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងម៉ានីល សាកលវិទ្យាល័យ CamTech និង WCC Aeronautical and Technological College (WCC-ATC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការគ្នាលើការអភិវឌ្ឍជំនាញអាកាសចរណ៍ជាមួយនឹងកម្មវិធីសិក្សាអាកាសចរណ៍នៅកម្ពុជា។

ការប្រើប្រាស់ WCC-ATC ដែរជាផ្នែកមួយនៃក្រុមហ៊ុន World Citi Group ជាមួយនឹងបទពិសោធន៍ក្នុងវិស័យជាង ៥០ ឆ្នាំ និងជាស្ថាប័នអប់រំអាកាសចរណ៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីនភាពជាដៃគូនេះមានគោលបំណងស្វែង រកលទ្ធភាពនៃការបង្កើតកម្មវិធីអាកាសចរណ៍ដូចជា វិស្វកម្មអាកាសចរណ៍ បច្ចេកវិទ្យាថែទាំយន្តហោះ និងទេសចរណ៍។ កម្មវិធីទាំងនេះនឹងត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅលើវិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើនក្នុងប្រទេស។
លោក Thierry Tea សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ CamTech មានប្រសាសន៍ថា៖ «ជាមួយនឹងការបើកព្រលានយន្តហោះអន្តរជាតិតេជោនាពេលខាងមុខ នេះជាពេលដែលត្រូវវិនិយោគក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទេពកោសល្យទាក់ទងនឹងអាកាសចរណ៍នៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះនឹងជួយនិស្សិតមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានាឲ្យមានជម្រើស និងឱកាសក្នុងការកសាងជំនាញសម្រាប់ជំនាញដែលទាមទារផ្នែកបច្ចេកទេសបន្ថែមទៀតនៅក្នុងវិស័យអាកាសចរណ៍ដែលកំពុងវិវត្តរបស់កម្ពុជា។»

Thierry Tea ដែលមានតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន Airbus Helicopters Philippines និងជាប្រធានប្រចាំប្រទេសរបស់ Airbus Philippines មានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងអាកាសចរណ៍នៅទូទាំងប្រទេសបារាំង សិង្ហបុរី ហុងកុង និងហ្វីលីពីន។ ក្នុងអំឡុងពេលនេះ លោកបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ និងបង្កើតការងារជាង ៦០០ នៅអាស៊ី។ ដោយផ្អែកលើបទពិសោធន៍របស់គាត់ លោក Thierry ទទួលស្គាល់ពីតម្រូវការរបស់កម្ពុជាក្នុងការអភិវឌ្ឍបុគ្គលិកអាកាសចរណ៍ដែលមានជំនាញ ដើម្បីគាំទ្រដល់វិស័យអាកាសចរណ៏ និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើនដែលជាគោលបំណងដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ CamTech ក្នុងការបង្កើនជំនាញស្ទែម (STEM) នៅក្នុងប្រទេសកម្ពុជា។
សាកលវិទ្យាល័យ CamTech ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ត្រូវបានគាំទ្រដោយក្រុមហ៊ុនឈានមុខគេមួយចំនួនរបស់ប្រទេសកម្ពុជា រួមមាន OCIC ធនាគារកាណាឌីយ៉ា ISI GROUP និង ជីប ម៉ុង គ្រុប។ សាកលវិទ្យាល័យផ្តោតលើការអភិវឌ្ឍទេពកោសល្យក្នុងស្រុកក្នុង ផ្នែកបច្ចេកវិទ្យា ជំនាញឌីជីថល វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់អ្នកជំនាញដែលមានជំនាញខ្ពស់ក្នុងវិស័យ(ស្ទែម) STEM ។
ភាពជាដៃគូនេះផ្តោតលើគោលដៅសំខាន់ៗមួយចំនួន រួមមានៈ
- ការបង្កើតការងារជំនាញអាកាសចរណ៍នាពេលអនាគតនៅកម្ពុជា៖ តាមរយៈការបណ្តុះបណ្តាលទេពកោសល្យក្នុងស្រុកតាមតួនាទីផ្សេងៗ ពីមេកានិក ដល់វិស្វករដែលមានសញ្ញាបត្រកម្រិតខ្ពស់ផ្នែកអាកាសយានិក កម្មវិធីសិក្សានេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើជំនាញបរទេស និងផ្តល់ឱកាសការងារ។
- គាំទ្រដល់វិស័យអាកាសចរណ៍របស់កម្ពុជា និងការរីកចម្រើននាពេលអនាគតនៃអាកាសយានដ្ឋានអន្តរជាតិតេជោ៖ នៅពេលដែលការអភិវឌ្ឍន៍របស់អាកាសយានដ្ឋានបន្តក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ សាលានឹងធានាបាននូវចរន្តក្នុងការបង្កើតទេព្យកោសលប្រកបដោយនិរន្តរភាពដើម្បីបំពេញតម្រូវការក្នុងវិស័យអាកាសចរណ៍រយៈពេលវែង។
- អភិវឌ្ឍជំនាញស្ទែម (STEM) សម្រាប់និស្សិតកម្ពុជា៖ តាមរយៈកម្មវិធីឯកទេសនិស្សិតកម្ពុជានឹងទទួលបានជំនាញសំខាន់ៗ ដើម្បីប្រកួតប្រជែងជាសាកល និងកសាងអាជីពប្រកបដោយអត្ថន័យក្នុងវិស័យអាកាសចរណ៍។

លោកបណ្ឌិត Raymond Patrick Guico ប្រធាន WCC-ATC បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ដោយមានប្រសាសន៍ថា៖ «ដោយបានបណ្តុះបណ្តាលអ្នកជំនាញអាកាសចរណ៍រាប់ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះយើងមើលឃើញពីសក្តានុពលដ៏អស្ចារ្យនៅក្នុងយុវជនរបស់កម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងមានគោលបំណងពង្រឹងពួកគេនូវជំនាញដើម្បីរីកចម្រើនក្នុងវិស័យអាកាសចរណ៍ដែលកំពុងពង្រីក។»
ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងវិស័យឯកជនកម្ពុជា និងហ្វីលីពីនក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍកម្លាំងពលកម្ម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងវិស័យអាកាសចរណ៍របស់កម្ពុជា។