ស្ថានីយ៍បូមទឹកបឹងសាឡាង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី សាងសង់បាន៣៥%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានីយ៍បូមទឹកបឹងសាឡាង បំពាក់ម៉ូទ័របូមទឹកខ្នាតធំទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី មានទីតាំងក្នុងខណ្ឌទួលគោក គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន៣៥%ហើយ។ នេះបើយោងតាមសាធារណការរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងសាឡាង បំពាក់ម៉ូទ័របូមទឹកខ្នាតធំទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី មានទីតាំងក្នុងខណ្ឌទួលគោក សម្រេចលទ្ឋផលសាងសង់បាន ៣៥% នៃគម្រោង និងត្រូវបញ្ចប់នៅចុងខែមិថុនាឆ្នាំ២០២៥ខាងមុខ ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយ៍បូមទឹកបឹងសាឡាងនេះ គឺជាគម្រោងនៃផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

គម្រោងនេះ នឹងកាត់បន្ថយទឹកជន់លិចដោយទឹកភ្លៀងនៅភូមិសាស្ត្រក្នុងខណ្ឌទួលគោករួមមាន មហាវិថី ម៉ៅសេទុង ស្តុបម៉ុងឌីយ៉ាល់ ស្តុបផ្សារដេប៉ូ និងមហាវិថីកម្ពុជាក្រោម៕