កំពង់ធំ៖ ស្របតាមស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុន ជីប ម៉ុង ពិតជាមានមោទកភាពបំផុត ដែលបានសាងសង់ និងប្រគល់លំនៅដ្ឋានចំនួន ១០០ខ្នង សម្រេចការសាងសង់ ៦៥ខ្នង ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក.) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី ១ ស.អ.ក. ដើម្បីតបស្នងដល់ការពលីកម្មជូនជាតិ មាតុភូមិ និងប្រជាជន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លាង ឃុន បានបង្ហាញពីមោទកភាពខ្ពស់ ដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមចំណែកក្នុងការជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ដោយបានសាងសង់ផ្ទះចំនួន ១០០ ខ្នងជូនដល់អតីតយុទ្ធជន ហើយនេះជាសកម្មភាពមួយដែលបង្ហាញពីស្មារតី ខ្មែរជួយខ្មែរ ស្របតាមទស្សនវិស័យស្នេហាជាតិរបស់ក្រុមហ៊ុន ជីប ម៉ុង។
ដើម្បីជាចំណងដៃឡើងគេហដ្ឋានថ្មី ដែលសាងសង់រួចរាល់ចំនួន ៦៥ ខ្នង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានផ្តល់ថវិកាបន្ថែម ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ ម៉ឺនរៀល, ទឹកពិសាកម្ពុជា, ទឹកក្រូចអាយស៍, និងគ្រឿងឧបភោគបរិភោគមួយឈុត។ ដោយឡែក សម្រាប់អតីតយុទ្ធជនដែលទទួលបានផ្ទះកាលពីជំហានទី ១ រួចរាល់ សរុបចំនួន ១៤១ គ្រួសារ លោកអ្នកឧកញ៉ា លាង ឃុន ក៏បានផ្តល់ថវិកាឧបត្ថម្ភ ១០ ម៉ឺនរៀល សម្រាប់មួយគ្រួសារ។ អំឡុងពេលពិធីប្រគល់ផ្ទះដល់អតីតយុទ្ធជននេះ លោកអ្នកឧកញ៉ា លាង ឃុន ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ៨០ លានរៀលបន្ថែមទៀត សម្រាប់ការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ។

មិនតែប៉ុណ្ណោះ លោកអ្នកឧកញ៉ា លាង ឃុន បានបង្ហាញការស្ញើចសរសើរចេញពីចិត្តពិតដល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកនៅពីក្រោយការផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយឧបត្ថម្ភ គាំទ្រ និងទ្រទ្រង់ជីវភាពរបស់អតីតយុទ្ធជនទាំងអស់។
ជាមួយគ្នានេះផងដែរ លោកអ្នកឧកញ៉ា លាង ឃុន សូមសម្តែងនូវការស្ងើចសរសើរលើចក្ខុវិស័យក្នុងភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំ ផ្គត់ផ្គង់ឧបត្ថម្ភដល់ អតីតយុទ្ធជន ដែលលះបង់កាយចិត្ត ដោយក្តីស្នេហាជាតិ។
ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!




