អតិថិជនដែលកំពុងស្វែងរកបន្ទប់ប្រជុំដែលពោរពេញដោយប្រណិតភាព សោភណ្ឌភាព និងមានផាសុខភាព សម្រាប់ពិភាក្សាការងារ គួរជ្រើសរើសបន្ទប់ប្រជុំនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ តើមានចំណុចពិសេសអ្វីខ្លះ បានជាគួរជ្រើសបន្ទប់ប្រជុំនៅហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ?


បន្ទប់ប្រជុំនៅហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាបន្ទប់ដ៏ល្អឥតខ្ចោះ ស្ថិតនៅទីតាំងនៅជាន់ទី 10 នៃសណ្ឋាគារ អមជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ អាចមើលឃើញព្រះបរមរាជវាំង និងទិដ្ឋភាពទន្លេមេគ្គងផងដែរ។
ក្រៅពីចំណុចពិសេសខាងលើនេះ បន្ទប់រ៉េស៊ីដេន នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានលក្ខណៈពិសេស និងផ្តល់ជូននូវពហុមុខងារសំខាន់ៗចំនួន ៦ចំណុច ដែលអតិថិជនមិនគួររំលងនោះរួមមាន៖
១. បន្ទប់ប្រជុំទំនើបដែលមានពន្លឺថ្ងៃធម្មជាតិ និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ព្រឹត្តិការណ៍ផ្សេងៗ
២. កន្លែងទទួលភ្ញៀវទំនើបធំទូលាយ សម្រាប់សម្រាក ឬពិភាក្សាការងារ
៣. បន្ទប់ឯកជនសម្រាប់ប្រជុំ ឬពិភាក្សាការងារ
៤. កន្លែងកាហ្វេ តែ និងអាហារសម្រន់ ដែលរៀបចំថ្មីៗ
៥. បរិវេណខាងក្រៅ ដែលមានទេសភាពដ៏អស្ចារ្យនៃទីក្រុង ជាពិសេសនៅពេលថ្ងៃលិច
៦. ឧបករណ៍សោតទស្សន៍ និងបច្ចេកវិទ្យាទំនើបនៅក្នុងបន្ទប់ រ៉េស៊ីដេន
តស់! រ៉េស៊ីដេតជាន់ទី១០ ជាជម្រើសដ៏ល្អសម្រាប់លោកអ្នក ប្រជុំ ឬពិភាក្សាការងារ។

សូមជម្រាបជូនថា ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ បានបើកដំណើរការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ថ្មីនឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។
ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញ ធ្វើដំណើរហៃយ៉ាត់ត្រឹមតែ ៣០នាទីពីអាកាសយានដ្ឋានភ្នំពេញ និងចម្ងាយជិតបំផុតពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ។ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអ្នកដែលមានដំណើរទេសចរធុរកិច្ច ជាមួយនឹងស្នាក់នៅបែបទំនើប និងមានភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសកម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី៕
ព័ត៌មានបន្ថែម ទំនាក់ទំនង៖ (855) 97 299 1234
អ៊ីម៉ែល៖[email protected]














