កូនប្រសារនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទទួលការតែងតាំងជា អនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេច​ដំឡើងឋានៈកូនប្រសារ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហ​បណ្ឌិត ហ៊ីង ប៊ុនហៀង ពីសមាជិក ទៅជាអនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីសម្រេចរបស់យុវជនគណបក្សថ្នាក់កណ្តាល បានសម្រេចសម្រួលភារកិច្ច ឯកឧត្តម ណុប រ័ត្ននិមល ពីសមាជិកផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ជាអនុប្រធាន​ផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល។ ឯកឧត្តម ណុប រ័ត្ននិមល បច្ចុប្បន្នក៏ជាសមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្ស​ខុទ្ទកាល័យ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា ឯកឧត្តម ណុប រ័ត្ននិមល ត្រូវជាស្វាមីរបស់លោកជំទាវ ហ៊ីង សុខលាភ ដែលជាកូនស្រីរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករង​ខុទ្ទកាល័យសម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចាន្នី។ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បច្ចុប្បន្នមានតួនាទីជា មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស, មេបញ្ជាការ កងអន្តរាគមន៍ចល័ត៩៩៩ និងជាជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ។