ក្រចេះ៖ លោក ង្វៀន ង៉ុក អាញ់ ទូ អគ្គនាយរងប្រចាំតំបន់ពហុកសិកម្មស្នួល នៃក្រុមហ៊ុន THACO AGRI បានឱ្យដឹងថា៖ ក្រុមហ៊ុនបាននាំចេកជាង១០ម៉ឺនតោនក្នុង១ឆ្នាំ ទៅកាន់ប្រទេសចិននិងជប៉ុន។ដោយសារទទួលបានជោគជ័យ ក្រុមហ៊ុនមានបំណងនាំចេញទៅសហភាពអឺរ៉ុបទៀត។

ក្រុមហ៊ុន THACO AGRI ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាជាង ១៧០០០ហិកតាស្ថិតនៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
លោក ង្វៀន ង៉ុក អាញ់ ទូ បានបញ្ជាក់ថា៖ក្នុងចំណោមផ្ទៃដីសម្បទានសេដ្ឋកិច្ចប្រមាណជាង១ម៉ឺនហិកតានៅស្រុកស្នួល ខេត្តក្រចេះ គឺមានផ្ទៃប្រមាណជាង៤ពាន់ហិកតា សម្រាប់ដាំដំណាំចេកដើម្បីបម្រើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស មានចិន ជប៉ុន។
គួរជម្រាបថា៖ គម្រោងកសាងតំបន់កសិកម្មរបស់ ក្រុមហ៊ុន THACO AGRI ស្ថិតលើផ្ទៃដីសរុប ៣៥,៣៩០ ហិកតា មានទុនវិនិយោគសរុបគឺ ១,២៩៥ លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ នៅស្រុកស្នួល ខេត្តក្រចេះ មានផ្ទៃសរុប ១០,៧០៨ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៤៩៥ លានដុល្លារអាម៉េរិក ហើយនៅស្រុកកូនមុំនិងស្រុកលំផាត់ ខេត្តរតនគិរី មានផ្ទៃដីសរុប ២៤,៦៨២ ហិកតា ជាមួយនឹងទុនវិនិយោគសរុបគឺ ៨០០ លានដុល្លារអាម៉េរិក៕





