ទីភ្នាក់ងាកយកាប្រចាំប្រទេសកម្ពុជាសហការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទកាលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥ បានប្រកាសខេត្តប៉ៃលិនជាផ្លូវការជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមការចូលរួមចំណែកនៃគម្រោងភូមិសន្តិភាពទៅលើសុខភាព អនាម័យ និងសុខុមាលភាពទូទៅរបស់សហគមន៍នៅក្នុងខេត្តទាំងមូល។

លោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ក្រៅពីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលបានគាំទ្រក្នុងវិស័យនេះ។ លោក បានចាត់ទុកសមិទ្ធិផលនៃការបន្ទោបង់ពាសវាលពាសកាលនៅខេត្តប៉ៃលិន គឺជាសក្ខីភាពមួយចំពោះការចូលរួមរបស់សហគមន៍ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ទាំងអស់។ វាតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អសុខភាពសាធារណៈ កាត់បន្ថយការឆ្លងជំងឺ និងបរិស្ថានស្អាត និងមានសុខភាពល្អសម្រាប់អ្នករស់នៅទាំងអស់។
គម្រោងភូមិសន្តិភាព ដែលទទួលបានមូលនិធិពីសាធារណរដ្ឋកូរ៉េ មានសារសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យឱ្យកាន់តែប្រសើរឡើង និងផ្តល់លទ្ធភាពទទួលបានការប្រើប្រាស់បង្គន់អនាម័យសម្រាប់គ្រួសារទាំងអស់នៅក្នុងខេត្តប៉ៃលិន។ គម្រោងនេះមានសកម្មភាពជាច្រើនដូចជា ការកែលម្អមូលដ្ឋានអនាម័យ ដូចជាការសាងសង់បង្គន់សាធារណៈក្នុងសាលារៀន មណ្ឌលសុខភាព ការគាំទ្រការអប់រំ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអនាម័យ និងការចូលរួមរបស់សហគមន៍៕

