ផ្ដល់ឈាម ផ្ដល់ក្តីសង្ឃឹម! ទឹកពិសាហាយ-ធិច ឧបត្ថម្ភធំក្នុងកម្មវិធី យើងរួមគ្នាបរិច្ចាគ ឈាម 1,000សាក់ ដើម្បីជួយសង្រ្គោះជីវិត

សង្គម​ និង​សេដ្ឋកិច្ច

«ផ្ដល់ឈាម ផ្ដល់ក្តីសង្ឃឹម»! ទឹកពិសាហាយ-ធិច ពិតជាមានកិត្តិយស និង សេចក្ដីសោមនស្សរីករាយដែលបានចូលរួម ជាម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធី “យើងរួមគ្នាបរិច្ចាគ ឈាម 1,000សាក់ ដើម្បីជួយសង្រ្គោះជីវិត” ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការរួមដ៏ថ្លៃថ្លាពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី កាលពីថ្ងៃទី ១៨ កុម្ភៈ ២០២៥ កន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខសរុបអ្នកចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី មានចំនួនសរុបជាង2,000នាក់ ដែលក្នុងនោះអ្នកបរិច្ចាគឈាមបានជោគជ័យសរុប 1,257នាក់ ដែលជាចំនួនច្រើនជាងគេនិងបំបែកកំណត់ត្រានៅក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមកន្លងមក នៅក្នុងនោះផងដែរតួលេខនេះ យើងមានបងប្អូនដែលធ្លាប់តេស្តសុខភាពចំនួន 550នាក់ និងមានប្រភេទឈាមB ចំនួន 315នាក់ ដែលត្រូវបានលើកទៅបរិច្ចាគនៅពេលក្រោយ នេះគឺជារបាយការណ៏ដែលបានពីមជ្ឍមណ្ឌលជាតិផ្តល់ឈាម។

ការបរិច្ចាគឈាមគឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត ដោយមិនចាំបាច់ចំណាយប្រាក់កាសឡើយ។ ឈាមពិតជាមានតម្លៃ និង មិនមានរោងចក្រណាអាចផលិតបានទេ មានតែប្រជាជនយើងប៉ុណ្ណោះដែលអាចជួយគ្នាទៅវិញទៅមកបាន។ លើសពីនេះទៅទៀត ការបរិច្ចាគឈាមមិនត្រឹមតែអាចជួយសង្រ្គោះជីវិតប្រជាជនដែលកំពុងត្រូវការប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍សុខភាពដល់យើងដែលជាអ្នកបរិច្ចាគផងដែរ។

“ខ្ញុំផ្ដល់ឈាម ខ្ញុំផ្ដល់ក្ដីសង្ឃឹម”  និង​ “ការបរិច្ចាគឈាមមានសុវត្ថិភាព និង មិនប៉ះពាល់សុខភាពនោះទេ”

ជាមួយនឹងកម្មវិធីផ្ដល់ឈាមនេះ ទឹកពិសាហាយ-ធិច ក៏មានកម្មវិធីប្រកួតបាល់ទាត់យ៉ាងពិសេសរវាង ក្រុមពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ដែលជាការអបអរយុទ្ធនាការបរិច្ចាគឈាមនេះ។ ទន្ទឺមនឹងនោះ ទឹកពិសាហាយ-ធិច ក៏សូមអរគុណកីឡាករទាំងអស់គ្នាផងដែរ ដែលបានខិតខំប្រឹងប្រែងក្នុងការប្រកួតយ៉ាងស្វិតស្វាញ ហើយនៅក្នុងជំនួបនោះដែរ លទ្ធផលរបស់ក្រុមទាំងពីរគឺ 4ទាល់នឹង4

ជាចុងក្រោយ ក្រុមហ៊ុនទឹកពិសា ហាយ ធិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកទាំងអស់គ្នាដែលជាខ្មែរដើម្បីជួយខ្មែរ ដែលបានចូលរួមយ៉ាងច្រើនកុះករដើម្បីធ្វើឱ្យកម្មវិធីមួយនេះដំណើរការយ៉ាងរលូន និងបំបែកឯកត្តកម្មជាកម្មវិធីបរិច្ចាគឈាមដែលមានអ្នកចូលរួមបរិច្ចាគច្រើនជាងគេ។ មិនតែប៉ុណ្ណោះសូមកុំភ្លេចពិសាទឹកអោយបានច្រើន ព្រោះរាងកាយរបស់យើងត្រូវការតុល្យភាពជាតិទឹកនៅក្នុងខ្លួន ៧០ភាគរយ ហើយជ្រើសរើសទឹកដែលមាន គុណភាព ស្តង់ដា និងអនាម័យ គឺទឹកពិសាហាយ ធិច សម្រាប់សុខភាពលោកអ្នក៕