ភ្នំពេញ៖ បើកឆាកដើមឆ្នាំ ២០២៥ ខែមករា អតិថិជនមហាសំណាងចំនួន ៥ រូប ទទួលលាភសំណាងពី CAMBODIA LITE ចែកម៉ូតូ VESPA Spring S150 ចំនួន ៥ គ្រឿងតែម្ដង។ អ្នកណាក៏ល្បីថា គាស់ឈ្នះពិតៗពី CAMBODIA LITE ដែរ ហើយជារៀងរាល់ខែក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែមានរង្វាន់សូបប្រាយដល់អតិថិជនជានិច្ច។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធីចែករង្វាន់ VESPA Spring S150 ចំនួន ៥ គ្រឿង បានទៅដល់ដៃអតិថិជនមហាសំណាង លោកសេង រដ្ឋា, លោក ហង់ ទូច, លោក ឡេង សំណាង, លោក ហែម វណ្ណៈ, លោក សារុន ឆៃយ៉ា រួចហើយនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស។

កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុងទាំងអស់របស់ CAMBODIA LITE អ្នកមិនត្រឹមតែមានឱកាសឈ្នះរង្វាន់ម៉ូតូ VESPA Spring S150 ទេ មានទាំងរង្វាន់ធំខុនដូដ៏ប្រណិត ជីប ម៉ុង លែន, រថយន្តសេរីទំនើប Mitsubishi X-Force , ទូរស័ព្ទ Samsung Galaxy A55 ថ្មីស៊ីវីល័យ និងរង្វាន់លុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ CAMBODIA LITE រូបរាងទាក់ទាញ ទាន់សម័យភ្ជាប់ជាមួយកំប៉ុងដែលទាក់ទាញ មានជាតិអាល់កុលត្រឹមតែ 4%ប៉ុណ្ណោះ មានកាឡូរីទាបល្អបំផុត ប្រើប្រាស់បច្ចេកវិទ្យាទំនើប Ultra-Filtered ដើម្បីធានាបាននូវក្លិន និងរសជាតិស្រាលស្រទន់ ស័ក្តិសមជាមួយការជួបជុំបែបធម្មជាតិ ដឹងតែអេមហ្មង ទៅដល់កន្លែងណាក៏គេចាប់អារម្មណ៏គ្រប់គ្នាដែរ។
CAMBODIA LITE ស្រាលស្រទន់ ជួបជុំបានយូរ។
ពិសាដោយការទទួលខុសត្រូវ!



