BVLGARI គ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក កាលយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅមុខប្រាសាទបាយ័ន ក្រោមវត្តមានស្ត្រីទី១ នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។
រាជរដ្ឋាភិបាល បានចាត់ទុកថា ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗលើពិភពលោក ។
សូមជម្រាប់ថា BVLGARI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។
អ្នកជំនាញ យល់ថា តាមរយៈកម្មវិធីនេះ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ធំ ចំនួន៣ ពី BVLGARI AETERNA រួមមាន៖ ផ្នែកទេសចរណ៍ ដែលអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះជាច្រើនមកពីជុំវិញពិភពលោក, ផ្នែកទេសចរណ៍ គឺមនុស្សដើរកម្សាន្ត និងវប្បធម៌ ដែលផ្សាយទៅកាន់ពិភពលោក៕ អត្ថបទ៖ ហ្សាលីន







