មកអ៊ុតមើលតម្លៃមាសនៅថ្ងៃទី២៤ ខែកុម្ភៈ តើឡើងឬចុះបើធៀបនឹងសប្ដាហ៍មុន?

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ចុះថ្លៃបន្ដិចបើធៀបនឹងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣៥៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៤៣ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាង CSNJ នៅថ្ងៃទី២៤ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីចុងសប្ដាហ៍មុន មានតម្លៃ៣៥៤ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៤៤ដុល្លារ។ បើធៀបនឹងថ្ងៃទី២៤ កុម្ភៈ មាសចុះថ្លៃ១ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕