ក្រុមហ៊ុនស៊ីម៉ងត៍ខ្មែរ ស្តង់ដាពិភពលោក បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា លើការកម្ទេចទំនិញគ្មានការទាមទារដែលខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា ដោយប្រើប្រាស់បច្ចេកទេសទំនើប កែប្រែសំរាមទៅជាថាមពលផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍របស់រោងចក្រស៊ីម៉ងត៍អូដ្ឋ ជីប​​​ ម៉ុង អ៊ិនស៊ី

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជីប ម៉ុង អេកូសាយខល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើការកម្ទេចទំនិញគ្មានការទាមទារដែលខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យប្រែក្លាយទៅជាថាមពលផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍និងថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់នៅក្នុងរោងចក្រ។ កម្មវិធីនេះ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ពៅ  (ភីតធើរ) ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាច្រើនរូបផ្សេងទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរថា ការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាព និងទំនិញរំលោភកម្មសិទ្ធិបញ្ញា គឺជាប្រតិបត្តិការដែលមានសារៈសំខាន់បំផុតក្នុងការការពារ និងគ្រប់គ្រងការធ្វើអាជីវកម្មទំនិញដែលពុំមានប្រភពច្បាស់លាស់ ឬទំនិញខុសច្បាប់។ ទំនិញទាំងនេះអាចបង្ករជាផលប៉ះពាល់ដល់សុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសការអនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរីដែលជាការប្រកួតប្រជែងដោយស្មើភាពគ្នា ភាពស្មោះត្រង់ ​និងដោយយុត្តិធម៌ផងដែរ។  ដូច្នេះហើយទើប អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាសេនាធិការរបស់រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់រាល់ទំនិញដែលខូចគុណភាព និងទំនិញក្លែងបន្លំដោយការរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរឹបអូសហើយនឹងធ្វើការកម្ទេចចោលដោយប្រតិបត្ដិការសមស្របតាមបទបញ្ញាត្តិច្បាប់ជាធរមាន។

ដោយឈរលើចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ដល់បរិស្ថាន ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាង​​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​​ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ស្តីពីការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាពនិងទំនិញរំលោភកម្មសិទ្ធិបញ្ញាសរុបជាងប្រាំមួយតោន ជាជំហានដំបូងក្នុងគោលបំណងបង្កើននៅកិច្ចសហប្រតិបត្តិការគាំពារបរិស្ថានលើការគ្រប់គ្រងសំណល់ឧស្សាហកម្មដែលត្រូវប្រើប្រាស់ដោយបច្ចេកវិទ្យាខូប្រូសេសស៊ី(Co-processing)និងបច្ចេកវិទ្យាប្រព្រឹត្តិកម្មប្រកបដោយសុវត្ថិភាពបរិស្ថាន។

បច្ចេកវិទ្យាCo-processing  ​​​ដែលមានតួនាទី​កម្ទេច​​សំណល់​ឧស្សាហកម្ម​​​ដោយប្រើប្រាស់​ថាមពលកំដៅ​​។ បច្ចេកវិទ្យា Co-processing ​មានការទទួលស្គាល់​ពីគ្រប់​ស្តង់ដារសវនកម្ម និងត្រូវបានអនុវត្តន៍ទទួលយក​​​ទូ​ទាំងពិភពលោក ​សម្រាប់​ការគ្រប់គ្រង​​​សំណល់​ឧស្សាហកម្ម​។ វាត្រូវបានមើលឃើញថាជាជំរើសដ៏ល្អដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថានជាងវិធីសាស្រ្តបែបបុរាណដូចជា ការគរសំរាមទុក និងការដុតបំផ្លាញ ផ្ទុយទៅវិញ ​​បច្ចេកវិទ្យា Co-processing ​នេះ បាន​ផ្តល់​នូវ​​ដំណោះស្រាយ​​​ពេញលេញ​ និងគ្មាន​ផលប៉ះ​ពាល់​ដល់បរិស្ថាន​ទាំងមូល។ បច្ចេក​វិទ្យានេះត្រូវបានទទួល​ស្គាល់​ដោយ​​អង្គការ​អន្តរជាតិ​ជាច្រើន​​ដូច​ជាអង្គការសុខភាពពិភពលោក​​ដោយបាន​​ប្រើប្រាស់យ៉ាង​ជោគជ័យ​នៅសហរដ្ឋអាមេរិក សហភាព​អឺរ៉ុបនិងជប៉ុន​ អស់រយៈ​ពេល​ជា​ង​​​៤០ឆ្នាំ​កន្លង​មកហើយ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕