កម្ពុជា-ចិន ប្តេជ្ញាង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ច ដើម្បីទាក់ទាញទេសចរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា និងប្រទេសចិន បានរៀបចំពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា សំដៅរួមគ្នាជំរុញការបង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ច ដើម្បីទាក់ទាញទេសចរឱ្យកាន់ខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើង ដោយលោករដ្ឋមន្ត្រី ហួត ហាក់ ក្មុងឱកាសអញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នាបង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ច និងផ្សព្វផ្សាយទេសចរណ៍ កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងចឹងចូវ ខេត្តហឺណាន។

នាឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរួមជាមួយគណៈអធិបតី អញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា (បរិវេណខាងក្រៅ និងខាងក្នុងសណ្ឋាគារ)។

លោកបានឱ្យដឹងបន្ថែមថា នៅក្នុងកម្មវិធីនេះ កម្ពជា-ចិន បានបើកកិច្ចពិភាក្សាគ្ន ដើម្បីផ្តល់ឱកាសដល់ការបង្ហាញពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញដល់ការវិនិយោគលើវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ រួមជាមួយវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរដែលចូលរួមក្នុងសន្និសីទនេះ នឹងមានឱកាសភ្ជាប់ទំនាក់ទំនងរវាងគ្នា បង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ចរវាងគ្នាផងដែរ។

សូមរម្លឹកដែរថា វិស័យទេសចរណ៍ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦,៧ លាន នាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣។នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ហ្សាលីន