4ពានរង្វាន់ឆ្នើមសម្រាប់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ធនាគារ ជីប ម៉ុង

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន 4 ពីក្រុមហ៊ុន Visa ដែលការទទួលស្គាល់ទាំងអស់នេះ ជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្ដល់សេវាធនាគារផ្នែកទូទាត់ឌីជីថល ដែលមានភាពច្នៃប្រឌិត និងមានអត្ថប្រយោជន៍ខ្ពស់ជូនចំពោះអតិថិជន។ ពានរង្វាន់ឆ្នើមចំនួន 4 ពីក្រុមហ៊ុន Visa មានដូចជា៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

-ពានរង្វាន់ ធនាគារឈានមុខគេលើការចេញប័ណ្ណឥណទាន
-ពានរង្វាន់ ធនាគារឈានមុខគេលើការចេញប័ណ្ណឥណពន្ធ
-ពានរង្វាន់ ធនាគារឈានមុខគេលើកំណើននៃការប្រើប្រាស់ប័ណ្ណ
-ពានរង្វាន់ ធនាគារឈានមុខគេលើកំណើននៃការប្រើប្រាស់ម៉ាស៊ីនឆូតកាតនៅតាមដៃគូពាណិជ្ជករ។

ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ដ៏ប្រណិតរបស់ធនាគារ ជីប ម៉ុង ផ្តល់អត្ថប្រយោជន៍ខ្ពស់ជូនដល់អតិថិជន និងផ្តល់ភាពងាយស្រួលក្នុងការទូទាត់ក្រៅប្រទេស ជាពិសេសសុវត្ថិភាពនិងភាពបត់បែនផ្សេងៗដែលអតិថិជនអាចធ្វើការគ្រប់គ្រងមុខងារប័ណ្ណបានយ៉ាងងាយស្រួល និងបានគ្រប់ពេលវេលាតាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App។

គួរឲ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ ដែលជាក្រុមហ៊ុនមានប្រភពច្បាស់លាស់ ប្រវត្ដិយូរអង្វែង ដឹកនាំដោយសហគ្រិនខ្មែរមានពហុជំនាញ និងចក្ខុវិស័យវែងឆ្ងាយ អាចជួយលោកអ្នកឆ្ពោះទៅរកភាពជោគជ័យ៕