មានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ធានាបាននូវភាពរឹងមាំរាប់រយឆ្នាំ ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អតិថិជន

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងបរិបថសង្គមកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ការគ្រប់គ្រងលុយកាក់ឲ្យមានសុវត្ថិភាពជារឿងដ៏ចាំបាច់បំផុត ក្នុងសម័យឌីជីថលនេះ ម៉ាកយីហោ ធនាគារ ជីប ម៉ុង ដែលមាននូវក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ មានគន្លងនៃភាពជោគជ័យហើយស្រាប់តាំងពីឆ្នាំ១៩៨២ ជាមួយនឹងប្រវត្តិអាជីវកម្មដ៏យូរអង្វែង បានធ្វើឲ្យធនាគារមាននូវភាគទុនិកជាខ្មែរ១០០% នេះ កាន់តែក្លាយជាធនាគារដែលមានគ្រឹះដ៏រឹងមាំ មានប្រភពច្បាស់លាស់ និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ នាំអតិថិជនរីកចម្រើនក្នុងអាជីវកម្មជាមួយគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពរឹងមាំ និងទំនុកចិត្តរបស់ធនាគារ ជីប ម៉ុង ត្រូវបានដឹងហើយស្រាប់តាមរយៈកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយក្សនៅកម្ពុជា ជីប ម៉ុង គ្រុប ក្រោមចក្ខុវិស័យយ៉ាងវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន អ្នកឧកញ៉ាលាង ម៉េង ដែលពីមួយឆ្នាំទៅមួយឆ្នាំ បានពង្រីកអាជីវកម្ម និងដៃគូអាជីវកម្មជាលំដាប់ ជាមួយប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រកបដោយស្ថិរភាព និងនិរន្តរភាព  ខណៈពាណិជ្ជករដ៏ឆ្នើមរូបនេះ តែងតែបើកឱកាសស្នូលផ្តល់ការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា និងតែងតែជួយត្រឡប់ទៅកាន់សង្គមវិញ ឧបត្ថម្ភមិនលស់ពេលលើគ្រប់ប្រភេទកីឡាទាំងអស់ មិនថាប្រដាល់គុនខ្មែរ ក៏ដោយ។

តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយពហុជំនាញ និងចក្ខុវិស័យយ៉ាងមុតស្រួចនេះហើយ បានធ្វើឲ្យធនាគារ ជីប ម៉ុង ក្លាយជាធនាគារគួរជាទីទុកចិត្តបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសេវាកម្មរហ័សងាយស្រួលមិនស៊ាំញ៉ាំ បត់បែននិងអាចដោះស្រាយបញ្ហាវិបត្តិហិរញ្ញាវត្ថុរបស់អតិថិជនបានយ៉ាងល្អដាច់គេ ជាពិសេសគឺការផ្តល់ប្រាក់កម្ចីពង្រីកអាជីវកម្មខ្នាតតូច និងមធ្យម ដ៏លឿនរហ័ស សិក្សាច្បាស់លាស់ពីអតិថិជន និងផ្តល់ការប្រឹក្សាយ៉ាងត្រឹមត្រូវដើម្បីជួយពង្រីកអាជីវកម្មឱ្យបានជោគជ័យ។

ដោយមានគំរូនៃភាពជោគជ័យតាំងពីឆ្នាំ១៩៨២ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប, ធនាគារ ជីប ម៉ុង គិតត្រឹមឆ្នាំ២០២៤ បានបង្កើន កំណើនទ្រព្យសកម្មសរុបដល់ទៅ 1.39ពាន់លានដុល្លារ (1.39 Billion USD) ចំនួនប្រាក់កម្ចីសរុប 729លានដុល្លារ (729 Million USD)  និងចំនួនប្រាក់បញ្ញើសរុបទទួលបាន 1.16ពាន់លានដុល្លារ (1.16 Billion USD) ដោយនៅក្នុងឆ្នាំ២០២៤ ធនាគារ ជីប ម៉ុង សម្រេចបានប្រាក់ចំណេញ ២០លានដុល្លារអាមេរិក រួមទាំងសមិទ្ធផលគួរឲ្យកោតសរសើរផ្សេងៗទៀតនៅឆ្នាំនេះ ដូចជាការឈ្នះពានរង្វាន់ ជាធនាគារដែលផ្តល់សេវាកម្មអតិថិជនដ៏ល្អបំផុតនៅឆ្នាំ២០២៤ របស់ទស្សនាវដ្តី World Economy ពានរង្វាន់ជាធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយទស្សនាវដ្តី International finance  និងពានរង្វាន់ធនាគារឌីជីថល ដែលមានការរីកចម្រើនលឿនរហ័សជាងគេបំផុតនៅកម្ពុជា ឆ្នាំ២០២៤ របស់ទស្សនាវដ្តី Global Brand ៕