ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត៣លានដុល្លារ សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានធ្វើពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅកម្ពុជា ក្រោមទឹកប្រាក់ប្រមាណ ២,៩ លានដុល្លាអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងហិរញ្ញប្បទានឥតសំណងនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបណ្តុះបណ្តាល និងការស្រាវជ្រាវរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបជូនផងដែរថា មួយរយៈកន្លងទៅថ្មីៗនេះជប៉ុនតែងតែផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម “គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)” គម្រោងស្តារធារាសាស្រ្ត និងសង់ស្ពាន គម្រោងរថយន្តបាញ់ផ្សែងពន្លត់អគ្គិភ័យជាដើម ដែលគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕