តម្លៃមាសនៅចុងខែកុម្ភៈនេះ ធ្លាក់ចុះខ្លាំងជាគំហុក

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅចុងខែកុម្ភៈនេះ ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ៣៤៩ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៣៩ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស របស់ហាង CSNJ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកមាសកាលពីថ្ងៃម្សិលមិញ មានតម្លៃ ៣៥៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៤៣ដុល្លារ។ បើធៀបនឹងថ្ងៃទី២៨ កុម្ភៈ មាសចុះថ្លៃចំនួន ៤ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕