អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ដឹកនាំក្រុមរថយន្តស្ព័រក្នុងកម្មវិធី  Sunday Drive ឆ្ពោះទៅខេត្តព្រះសីហនុផ្សព្វផ្សាយទេសចរណ៍ និងជួយការងារមនុស្សធម៌

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍ Sunday Drive ដែលមានក្បួនរថយន្ត Rev Up Cambodia X Chip Mong រាប់សិបគ្រឿង ដឹកនាំដោយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងជាស្ថាបនិក Rev Up Cambodia នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះបានជួបជុំម្ចាស់រថយន្ត Super Car និង Hypercar ជាច្រើនគ្រឿង នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងផ្សារភ្ជាប់ការងារសប្បុរសធម៌ជួយដល់សាលារៀន និងសហគមន៍ កំពុងជួបការខ្វះខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» Rev Up Cambodia ដែលមានអ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានបញ្ជាក់ថា កម្មវីធីមួយនេះ គឺជាចំណុចប្រសព្វរវាងអ្នកស្រឡាញ់ខាងវិស័យយានយន្ត រួមដៃគ្នាជម្រុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតៗយ៉ាងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសអ្វីដែលប្រតិភូ Rev Up Cambodia មិនអាចចោលបានទាល់តែសោះនោះ គឺជាការបរិច្ចាគជួយត្រឡប់ទៅកាន់សង្គមវិញ តាមរយៈថវិការៃអង្គាសពីព្រឹត្តិកាណ៍ Sunday Drive ដោយយកមកឧបត្ថម្ភទាំងស្រុងជួយដល់សាលារៀន ក៏ដូចជាសហគមន៍ កំពុងជួបបញ្ហាខ្វះខាតជាដើម។

សូមជម្រាបថា អ្នកឧកញ៉ា លាង ពៅ (ភីធើរ) កាលពីពេលកន្លងទៅថ្មីៗ ទើបតែនាំយកភាពជោគជ័យមកជូនប្រជាជនកម្ពុជា និងនាំពិភពលោកឲ្យកាន់តែស្គាល់ពីតំបន់សក្តានុពលទេសចរណ៍ វប្បធម៌ ប្រាង្គប្រាសាទ ក៏ដូចជាស្នាមញញឹមប្រជាជនខ្មែរ កើនឡើងមួយកម្រិតថែមទៀត ក្រោយអ្នកឧកញ៉ា បាននាំយក Gumball 3000 X Chip Mong ធ្វើដំណើរចូលមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈានទៅបំបែកកំណត់ត្រាពិភពលោក Guiness World Record ពីការចតរថយន្ត Super Car ច្រើនជាងគេបំផុតនៅមុខប្រាសាទអង្គរវត្ត ដែលជាកិត្តិយស និងមុខមាត់យ៉ាងថ្កុំថ្កើងនៃកម្ពុជា​ នាសម័យបច្ចុប្បន្ន៕ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»!