២ខែដំបូងឆ្នាំ២០២៥ គ្រឹះស្ថានអង្គររកចំណូលបានជាង ១៣លានដុល្លារ ពីការលក់បណ្ណដល់ភ្ញៀវទេសចរបរទេស

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល ២ខែ ដើមឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គររកចំណូលបានប្រមាណជាង១៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ដល់ភ្ញៀវទេសចរបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ២ខែ ដើមឆ្នាំ២០២៥ ប្រាក់ចំណូលសរុបដែលទទួលបានពីការលក់បណ្ណដល់ភ្ញៀវទេសចរបរទេសមានចំនួន១៣,១៦៧,៧៧៨ដុល្លារ កើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។

​ចំណែកឯចំនួនភ្ញៀវទេសចរបរទេសរយៈពេល២ខែ ដើមឆ្នាំ២០២៥នេះ មានចំនួន ២៧៩ ៦០៤នាក់ កើនឡើង១៨,៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

គួររំលឹកថា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក ៕