ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង១២រូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបក្រុងប៉ោយប៉ែតរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខេម , កញ្ញា តន់ ចន្ទសីម៉ា រួមជាមួយ លោក Tempo Tris ,លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ , លោក លំ សុក្រិត , លោក វង្ស ថាណាន់ ,កញ្ញា L-D-A , កញ្ញា NANA និងកញ្ញា Na Bee ព្រមទាំងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏អញ្ជើញចូលរួមផងដែរ ដែលនឹងមកអង្រួញឆាកតន្រ្តី DAZZ Tour Concert ឱ្យកក្រើក រញ្ជួយដីតែម្តង ។
ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ០៨-០៩ ខែមីនា ឆ្នាំ២០២៥នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី ។ តារាចម្រៀងទាំង១២រូបបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមានៅចុងសប្តាហ៍នេះនៅទឹកដីខេត្ត បន្ទាយមានជ័យ ។
កុំភ្លេចជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះចូលរួមដោយសេរី៕




