(ភ្នំពេញ)៖ ត្រឡប់មកវិញជាមួយរដូវកាលទី ២ ក្នុងឆ្នាំ ២០២៥ ព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 បានធ្វើសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ០១ ខែមីនា កន្លងទៅ ដោយបង្ហាញឲ្យឃើញពីឆន្ទៈគាំទ្រ លើកស្ទួយវិស័យកីឡាបាល់ទះរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងការរួមសហការគ្នាសារជាថ្មីជាមួយនឹងសហព័ទ្ធកីឡាបាល់ទះកម្ពុជា។

ជាមួយនឹងជំហរឹងមាំក្នុងការគាំទ្រពេញទំហឹងលើវិស័យកីឡាគ្រប់ប្រភេទ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានមោទកភាពខ្លាំងលើកំណើនការគាំទ្ររបស់បងប្អូនអ្នកស្នេហាវិស័យបាល់ទះ និងបានបង្ហាញពីទស្សនវិស័យក្នុងការជួយជម្រុញសក្តានុពលនៃវិស័យកីឡានៅកម្ពុជាឲ្យកាន់តែខ្លាំង បង្កើនឱកាសដុះខាត់សមត្ថភាពរបស់យុវជន ជាពិសេស នៅតាមបណ្តាខេត្តនានា ឲ្យទទួលបានឱកាសហ្វឹកហាត់ជាមួយគ្រូបង្វឹក មានជំនាញយូរឆ្នាំ ដោយមានការសហការពីសហព័ទ្ធបាល់ទះកម្ពុជា។
ភាពជោគជ័យនារដូវកាលទី ១ គឺជាការលើកទឹកចិត្តខ្លាំងដល់យុវជន ដែលធ្វើឲ្យកំណើនបេក្ខជនចុះឈ្មោះចូលរួមកើនឡើងគួរឲ្យកត់សម្គាល់នារដូវកាលថ្មីនេះ។ ក្នុងនាមជាអ្នកឧបត្ថម្ភមិនសំចៃដៃពីក្រោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នកឧកញ៉ា លាង ម៉េង បានប្រកាសបន្ថែមប្រាក់រង្វាន់ទៅលើម្ចាស់ជ័យលាភី លេខ ១ ក្នុងវគ្គពានរង្វាន់ជម្រុះតាមភូមិភាគកើនឡើងដល់ ១៥ លានរៀល និងជ័យលាភីលេខ ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ៧០ លានរៀល ហើយប្រាក់រង្វាន់សរុបទាំងអស់ គឺកើនឡើងរហូតដល់ទៅ ១២៥ លានរៀលសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះធំជាងគេ រដូវកាលទី ២ នេះ។

សម្រាប់ការប្រកួតនៅមណ្ឌលពោធិ៍សាត់នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ នឹងចាប់ផ្តើមពីថ្ងៃទី ០៧-០៩ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៧:៣០ ព្រឹកតទៅ។ ចូលរួមទស្សនាដោយសេរី នៅទីតាំងកីឡាដ្ឋានខេត្តពោធិ៍សាត់។
ភេសជ្ជៈប៉ូវកម្លាំង វើក ជំរុញវិស័យកីឡាបាល់ទះនៅកម្ពុជាឲ្យឈានទៅរកមេដាយមាស គ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិ។
វើក បង្កើនថាមពលឥតឈប់ឈរ!




