១០ថ្ងៃទៀត! ស្ពានអាកាសមរតកតេជោ តម្លៃជាង៣៦លានដុល្លារ នឹងបញ្ចប់ការសាងសង់ទាំងស្រុង ខណៈពេលនេះសម្រេចបាន៩៩%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥នេះ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩%ហើយ ខណៈគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។នេះបើតាមសាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១០ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

សូមបញ្ជាក់ថា  ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕

រូបភាព៖ សាធារណការ រាជធានីភ្នំពេញ