ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្នជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ប៉ុន្តែបច្ចុប្បន្នបានកែសម្រួលមកជា ក្រសួងអធិការកិច្ច៕