រាំសប្បាយចំនួន2រាត្រីតែម្តង ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង12ដួងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,លោក ខាន់ ជេមស៌ រួមជាមួយលោក Tempo Tris ,លោក សុវត្ថិ សិរីវុឌ្ឍ ,កញ្ញា L-D-A ,លោក K-LA , កញ្ញា អ៊ុក សុវណ្ណារី ,លោក ធឿន បូរី ,កញ្ញា សុខុម រចនា និងលោក Vin Trapz ព្រមទាំងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏អញ្ជើញចូលរួមផងដែរ ដែលនឹងមកអង្រួញឆាកតន្រ្តី DAZZ Tour Concert ឱ្យកក្រើករញ្ជួយដីតែម្តង ។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី22-23 ខែមីនា ឆ្នាំ2025 នៅភូមិថ្នល់បត់ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី ។ តារាចម្រៀងទាំង12ដួងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមានៅចុងសប្តាហ៍នេះនៅទឹកដីខេត្តឧត្តរមានជ័យ

កុំភ្លេចជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕