តម្លៃមាសហក់ឡើងដល់ ៣៦៥ដុល្លារ ក្នុងមួយជី

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ទីផ្សារតម្លៃមាសនៅក្នុងស្រុកបានហក់ឡើងរហូតដល់៣៦៥ដុល្លារ នៅក្នុងមួយជី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ បានបង្ហាញថា តម្លៃមាសនៅថ្ងៃទី១៩ ខែមីនានេះ មានតម្លៃ៣៦៥ដុល្លារ ក្នុងមួយជី ជាតម្លៃលក់ចេញ ខណៈទិញចូលមកវិញមានតម្លៃ ៣៥៥ដុល្លារ។ ចំណែក ផ្លាកទីនទឹក 18K 75% លក់ចេញក្នុងតម្លៃ ២៧៤ដុល្លារ និងទិញចូលតម្លៃ២៦៤ដុល្លារ។ ចំណែកឯផ្លាកទីន Italy 18K 75% លក់ចេញ៣៦២ដុល្លារ និងទិញចូល២៥៩ដុល្លារ។

សូមជម្រាបថា នៅថ្ងៃទី១៩ ខែមីនានេះ ហាងឆេងទីផ្សារមាសអន្តរជាតិ មានតម្លៃ ៩៧,៣២៩ដុល្លារ ក្នុងមួយគីឡូ ៣,៦៤៩ដុល្លារ ក្នុងមួយតម្លឹង ៣,០២៩ដុល្លារ ក្នុងមួយអោន និង៣៦៤ដុល្លារ ក្នុងមួយជី៕