អេមហ្មង! កក្រើកតែម្តងស្រុកព្រះស្តេច ព្រៃវែងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា

សង្គម​ និង​សេដ្ឋកិច្ច

ឥឡូវដល់វេនអ្នកស្រុកព្រះស្តេច ខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក ខាន់ ជេមស៌ រួមជាមួយលោក គូម៉ា ,លោក Tempo Tris , លោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ សិរីវុឌ្ឍ, លោក ជុំ លីណូ, កញ្ញា L-D-A លោក Nak Fake កញ្ញា NANA, កញ្ញា ឡុង ចរិយា និងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra កន្លងមកមានមនុស្សចូលរួមរាប់ម៉ឺននាក់បង្កើតបានភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេងដែលប្រើប្រាស់ Sound ភ្លើងសុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី22-23 ខែមីនា ឆ្នាំ2025នេះ ដែលមានទីតាំងព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ពីម៉ោង 8យប់ ដល់ម៉ោង 11យប់។

នៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕