ឯកឧត្តម ជា ដែន ទីប្រឹក្សា សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា ផ្ញើសារលិខិតអបអរសាទរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ជា ដែន ទីប្រឹក្សា សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association – CCADA) និងលោកជំទាវ ព្រមទាំង សមាជិក សមាជិកានៃសមាគម សូមគោរពអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់  ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្នានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចពិជ័យសេនា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចហត់នឿយ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដោយបានចូលរួមកសាងនូវសុខសន្តិភាព ការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចពិជ័សេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕