តម្លៃមាសនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះហក់ឡើងខ្ពស់ហួសពីការស្មានបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ៣៦៩ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៥៩ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាងគ្រឿងអលង្ការ CSNJ នៅថ្ងៃទី២០ ខែមីនា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែកតម្លៃមាសកាលពីថ្ងៃម្សិលមិញ មានតម្លៃ៣៦៥ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៥៥ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ៤ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕




