មន្ទីរពេទ្យ FV ជួយសង្គ្រោះអ្នកប្រដាល់ជនជាតិអង់គ្លេសត្រូវដាច់ធ្លាយសរសៃឈាមការូទីត

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីបានធ្វើអន្តរាគមន៍ដាក់ស្តេនជោគជ័យ អ្នកប្រដាល់ជនជាតិអង់គ្លេសបានរួចផុតពីហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលដែលបណ្តាលមកពីការដាច់ធ្លាយសរសៃឈាមការូទីតពេលកំពុងហាត់គុនខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេជ្ជបណ្ឌិតត្រូវប្រើស្តេនពីរត្រួតគ្នាដើម្បី “ពង្រឹង” កន្លែងដាច់ធ្លាយប្រវែង៨០មីលីម៉ែត្រ។

របួសសរសៃឈាមលើកំរាលហាត់គុន

លើកំរាលហាត់ក្បាច់គុនខ្មែរនៅកម្ពុជា លោក A.M (អាយុ ៣៤ឆ្នាំ សញ្ជាតិអង់គ្លេស) ស្រាប់តែមានអារម្មណ៍អស់កម្លាំង វិលមុខ ភ្នែកព្រិលៗ និងមានអារម្មណ៍ថាភ្នែកទាំងពីរមិនស្មើគ្នា។ ក្រោយ​ពី​ពិនិត្យ​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​កម្ពុជា​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​គាត់​មាន​ជំងឺ Horner ដោយសាដាច់ធ្លាយ​សរសៃឈាម។

ថត MRI ខួរក្បាល គ្រូពេទ្យបានរកឃើញកន្លែងដាច់ប្រវែង ៨០ មីលីម៉ែត្រពីដើមសរសៃឈាមការូទីតខាងក្នុងទៅដល់លលាដ៍ក្បាល។ ដោយសារខ្វះបទពិសោធន៍ក្នុងការព្យាបាលករណីនេះ ក្រោយរយៈពេល៤ថ្ងៃ គ្រូពេទ្យកម្ពុជាបានស្នើឱ្យផ្ទេរអ្នកជំងឺទៅមន្ទីរពេទ្យ FV – កន្លែងដែលមានឧបករណ៍ពេញលេញ និងបុគ្គលិកពេទ្យដែលមានបទពិសោធន៍ដើម្បីព្យាបាល។

លោកវេជ្ជបណ្ឌិត ង្វៀន​ ​មិញ ឌឹក​ ពន្យល់ពីស្ថានភាពអ្នកជំងឺ។

ពិនិត្យឱ្យលោក A.M. វេជ្ជបណ្ឌិត ង្វៀន​ ​មិញ ឌឹក​  – នាយកដ្ឋានវះកាត់សរសៃប្រសាទ និងអន្តរាគមន៍សរសៃប្រសាទ – បានកំណត់ថាអ្នកជំងឺមានដាច់ធ្លាយសរសៃឈាមការូទីត។ នេះគឺជាស្ថានភាពដែលស្រទាប់នៃជញ្ជាំងសរសៃឈាមការូទីតដាច់ពីគ្នា ដូចជាការរហែកធ្លាយនៅក្នុងទុយោទឹក។ ឈាមហូរចូលទៅក្នុងស្រទាប់កណ្តាលនៃជញ្ជាំងសរសៃឈាម បង្កើតជាកំណកឈាម។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​បណ្តាល​ឱ្យ​ស្ទះ​សរសៃឈាម ធ្វើឱ្យខួរក្បាលខ្វះឈាម និងនាំឱ្យស្ទះសរសៃឈាមខួរក្បាល ឬកំណកឈាមរសាត់ទៅឆ្ងាយ។

 “អ្នកជំងឺចូល​មន្ទីរពេទ្យ​​ដោយ​មាន​អាការៈ​ឈឺ​ក្បាល និង​វិលមុខ ប៉ុន្តែ​មិន​មាន​អការៈទន់​ដៃជើង​នោះ​ទេ។ យើងបានចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងកំណកឈាមដើម្បីការពារការកកឈាម ហើយគ្រោងធ្វើអន្តរាគមន៍ផ្សេងទៀត ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។ ទោះជាយ៉ាងនេះក្តី អ្នកជំងឺមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់គាត់ ហើយចង់អនុវត្តនីតិវិធីដាក់ស្តេនដើម្បីដោះស្រាយទាំងស្រុងនូវហានិភ័យនៃការកើតឡើងវិញ” វេជ្ជបណ្ឌិត ង្វៀន​ ​មិញ ឌឹក បានរៀបរាប់ឡើង។

ប្រើប្រាស់ ២​ ស្តេនដើម្បី “ ​ប៉ះ” សរសៃឈាមការូទីតដែលដាច់ធ្លាយ

មុនពេលនីតិវិធី លោក A.M. ត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយវេជ្ជបណ្ឌិតអំពីស្ថានភាព និងវិធីព្យាបាលរបស់គាត់។ ដោយសារការដាច់ធ្លាយសរសៃឈាមមានប្រវែងដល់ទៅ ៨០ មីលីម៉ែត្រ ទើបត្រូវប្រើពីរស្តេនត្រួតលើគ្នាដើម្បីធានាភាពរីកធំល្អនៃសរសៃឈាម។

ឧបករណ៍ទំនើបនៅបន្ទប់ Cathlab ជួយគ្រូពេទ្យអនុវត្តនីតិវិធីអន្តរាគមន៍ច្បាស់លាស់។

នីតិវិធីអនុវត្តដោយលោកវេជ្ជបណ្ឌិត ឌឹក និងក្រុមការងារបានដំណើរការយ៉ាងរលូនក្នុងរយៈពេល ៣ ម៉ោងនៅបន្ទប់ Cathlab ដោយមានការគាំទ្រពីប្រព័ន្ធឧបករណ៍ទំនើប ជាពិសេសប្រព័ន្ធថតឌីជីថលលុបផ្ទៃខាងក្រោយ (DSA)រួមបញ្ចូលកិច្ចការច្រើន –  ដែលអាចថតរូបសរសៃឈាមបេះដូង សរសៃឈាមខួរក្បាល និងសរសៃឈាមពេញរាងកាយ។ ពីស្នាមវះ​នៅ​ភ្លៅ វេជ្ជបណ្ឌិត​បញ្ចូល​បំពង់​តូច​ដោយ​មានស្តេនភ្ជាប់​ទៅ​ក្នុងសរសៃអាទែ​រហូត​ដល់​ទីតាំង​នៃ​សរសៃឈាម​ដែល​ដាច់ធ្លាយ។ ស្តេនត្រូវបានដាក់នៅកន្លែងស្នាម​ដាច់ធ្លាយដើម្បី “តំណរភ្ជាប់” សរសៃឈាមការូទីត ពេលនោះឈាមអាចហូរជាធម្មតាឡើងវិញ។

រូបភាពនៃសរសៃឈាមរបស់អ្នកជំងឺក្រោយពីដាក់ស្តេន

អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ជំងឺ​បេះដូង និង​អន្តរាគមន៍​បេះដូង​ដើម្បី​ពិនិត្យ​បន្ថែម។ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំប្រឆាំងនឹងប្លាកែតក្នុងរយៈពេលយូរដើម្បី​ការពារការកកឈាមនៅកន្លែងស្តេន។

ដោយការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត អ្នកជំងឺបានជាសះស្បើយយ៉ាងឆាប់រហ័សបន្ទាប់ពីការវះកាត់ ហើយ​ ៨ ថ្ងៃក្រោយមកបានចេញពីមន្ទីរពេទ្យ។ ទោះបីជាគាត់បានជាសះស្បើយហើយក៏ដោយ វេជ្ជបណ្ឌិតនៅតែព្រមានថា លោក A.M មិនអាចត្រឡប់មកប្រកួតវិញបានទេ ដោយសារតែហានិភ័យនៃការខូចស្តេនអាចកើតឡើងវិញ។

“ខ្ញុំបានប្រកួតអស់រយៈពេលជាង ២០ ឆ្នាំមកហើយ នេះក៏​ជា​ពេល​វេលាសម្រាកហើយផ្លាស់ប្តូរទៅជាគ្រូបង្វឹក។ អរគុណគ្រូពេទ្យដែលបានជួយសង្គ្រោះជីវិតខ្ញុំ” លោក A.M បាននិយាយដោយដឹងគុណ។

លោកបណ្ឌិត វេជ្ជបណ្ឌិត ហូ មិញ  ទ្វឹន ពិនិត្យសុខភាពអ្នកជំងឺមុនពេលចេញពីមន្ទីរពេទ្យ។

ហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលដោយសាររបួសកីឡាតំបន់ក

ថ្មីៗនេះ មិនត្រឹមតែអត្តពលិកប៉ុណ្ណោះទេថែមទាំងអ្នកដែលហាត់ប្រាណ ហ្វឹកហាត់ដើម្បីសុខភាពក៏អាចរងរបួសកីឡា។ សម្រាប់អត្តពលិក ជាពិសេសអ្នកដែលចូលរួមក្នុងកីឡាដែលមានការប្រកួតផ្ទាល់ ការរងរបួសតំបន់កអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជាជំងឺខ្វះឈាមឡើងខួរក្បាល ឬស្ទះសរសៃឈាមខួរក្បាល។

វេជ្ជបណ្ឌិត ឌឹក ណែនាំថាអ្នកដែលលេងកីឡាដែលមានការប្រកួតប្រជែងគួរតែយកចិត្តទុកដាក់លើរបួសតំបន់ក។ ផលប៉ះពាល់ធ្ងន់ធ្ងរអាចបណ្តាលឱ្យដាច់ធ្លាយសរសៃឈាមអារទែដែលនាំឱ្យខ្វះឈាមឡើងខួរក្បាលឬសូម្បីតែការគាំងបេះដូងភ្លាមៗដោយសារតែការសង្កត់នៃសរសៃប្រសាទការូទីត Carotid Sinus ។

ការ​របួស​ផ្នែក​កីឡា​នៅ​តំបន់ក​គឺជា​មូលហេតុ​មួយ​នៃ​ការ​ដាច់ធ្លាយ​សរសៃឈាម​ការូទីត។

លោកបណ្ឌិត វេជ្ជបណ្ឌិត ហូ មិញ  ទ្វឹន​ – ប្រធានផ្នែកជំងឺ​បេះដូង និង​អន្តរាគមន៍​បេះដូង​ – បានឱ្យដឹងថា មូលហេតុនៃដាច់ធ្លាយសរសៃឈាមការូទីតច្រើនតែទាក់ទងនឹងកត្តាសំខាន់ពីរគឺ៖ របួស និងកត្តាហ្សែននៃជំងឺសរសៃឈាម។

 “ត្រូវរបួសម្តងហើយម្តងទៀត សូម្បីតែស្រាលក៏ដោយ ក៏អាចធ្វើឱ្យខូចជញ្ជាំងសរសៃឈាម បង្កើតលក្ខខណ្ឌឱ្យជំងឺវិវត្ត។ ក្រៅពីនេះ អ្នកដែលមានជំងឺសរសៃឈាមស្រាប់ដូចជាជំងឺក្រិនសរសៃឈាម (atherosclerosis) ឬជំងឺភាពមិនប្រក្រជាលិកាភ្ជាប់ហ្សែន រោគសញ្ញា Marfan ក៏មានហានិភ័យខ្ពស់នៃជំងឺនេះផងដែរ» វេជ្ជបណ្ឌិត ទ្វឹន បានវិភាគ។

ការដាច់ធ្លាយសរសៃឈាមការូទីតជាធម្មតាកើតឡើងចំពោះមនុស្សដែលមានអាយុក្រោម ៥០ ឆ្នាំ។ នៅក្នុងក្រុមនេះ មូលហេតុនៃការដាច់ធ្លាយសរសៃឈាមការូទីតគឺឡើងដល់ 30-40% ។ នេះបង្ហាញថាការដាច់ធ្លាយសរសៃឈាមការូទីតគឺជាមូលហេតុនៃជំងឺស្ទះសរសៃឈាមខួរក្បាលចំពោះមនុស្សវ័យក្មេង។

ដើម្បីធ្វើការណាត់ជួបនៅផ្នែកវះកាត់សរសៃប្រសាទ និងអន្តរាគមន៍សរសៃប្រសាទរបស់ FV សូមទាក់ទងការិយាល័យតំណាងភ្នំពេញ តាមរយៈលេខ (+855) 023 211 777​ ឬ តេលេក្រាមលេខ +855 089 999 345