អបអរសាទរ ពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ចាប់ផ្តើមជាផ្លូវការ ចាប់ពីព្រឹកនេះតទៅ

សង្គម​ និង​សេដ្ឋកិច្ច

ពិធីបុណ្យទន្លេលើកទី៩  ក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ » ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្ដានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេ ក្នុងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងចាប់ផ្តើមហើយ ចាប់ពីព្រឹកថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំងរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ត្រូវបានប្រាព្វធ្វើឡើងនៅសួនច្បារ មាត់បឹងតាកែវ ក្រុងដូនកែវ។ ថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក៏បានចុះណែនាំដល់ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញឱ្យពន្លឿន នៃការរៀបចំទីតាំង សម្រាប់ប្រារព្ធពិធីបុណ្យទន្លេអោយបានឆាប់រហ័ស និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពល្អស្អាត ស័ក្តិសមជាមហាកិត្តិយស ដែលខេត្តតាកែវ មានភ័ព្វសំណាងបានធ្វើជា ម្ចាស់ផ្ទះ នៃការរៀបចំពិធីបុណ្យថ្នាក់ជាតិដ៏មានអត្ថន័យមួយនេះ។

សូមជម្រាបថា ពិធីបុណ្យទន្លេឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឱ្យមហាជន ចូលរួមលេងកម្សាន្ត រួមមាន៖ ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២/ កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣/ កីឡា អុកចត្រង្គ មហាជន, ៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក, ៥/ កីឡា បាល់ទះ មហាជន, ៦/ កីឡា ប៉ូល (បេតង់) មហាជន, ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន, ៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម, ៩/ កីឡា គុនខ្មែរ, ១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ៕