ប្រទេសកម្ពុជាជាប់លេខ៤ ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេ។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Data Panda បានបង្ហាញថា ឈ្មោះប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតទាំង១០ នៅលើពិភពលោក កម្ពុជាបានឈរនៅលេខរៀងទី៤ដែលជានៅតំបន់ប្រទេសអាស៊ាន ខណៈវៀតណាមស្ថិតនៅលេខរៀងទី១០។
ខាងក្រោមនេះ ជាឈ្មោះប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេបំផុតលើពិភពលោកទាំង១០៖
១. ប្រទេស ព័រទុយហ្គាល់
២. កោះតៃវ៉ាន់
៣. ប្រទេសម៉ិចស៊ិក
៤. ប្រទេសកម្ពុជា
៥. ប្រទេសប៉ារ៉ែន
៦. ប្រទេស កូស្ដារីកា
៧. ប្រទេស អូម៉ង់
៨. ប្រទេសកូឡុំប៊ី
៩. ប្រទេសវៀតណាម
១០. ប្រទេសកាណាដា៕