កម្ពុជា-ចិន នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ និងសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) បានបើកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ ត្រូវបានធ្វើបានធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

តាមរយៈជំនួបនោះ ភាគីទាំងពីរ បាននបើកកិច្ចពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទំាងពីរ ដើម្បីជម្រុញ និងអភិវឌ្ឍទេសចរណ៍កម្ពុជាចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់និងផ្លាស់ប្តូរបទពិសោធចាប់ពីកម្រិតថ្នាក់ដឹកនាំនិងកម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឱ្យច្រើនឡើងជាលំដាប់។

សូមជម្រាប់ដែរថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ វិស័យទេសចរណ៍ររបស់កម្ពុជា មានការកើនឡើងប្រមាណជិត ២៣ % ធៀបនឹងឆ្នាំ២០២៣។ជាមួយនឹងកំណើននេះ ឃើញថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានទេសចរចិនប្រមាណ ៨៥ម៉ឺននាក់ កើនឡើងជាង២២% ផងដែរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិង ប្រជាជន កម្ពុជា-ចិន» និងកម្មវិធីពាក់ព័ន្ធនៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលផ្សាយដោយក្រសួងទេសចរណ៍ កាលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥៕អត្ថបទ៖ហ្សាលីន