ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងកាពារជាតិ ចូលរួមកិច្ចប្រជុំគណៈកម្មការ កិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងកាពារជាតិ ចូលរួមកិច្ចប្រជុំគណៈកម្មការ កិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរបេសកកម្មនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញជូនដំណើរប្រតិភូដោយ ឯកឧត្តម ជាអគ្គលេខាធិការ អគ្គនាយក អគ្គនាយករង និង នាយទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

សូមជម្រាបថា កាលខែកញ្ញា ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ រ៉ូមេអូ អេសប្រាវនើ ជេអ (Romeo Saturnino Brawer, Jr) នាយសេនាធិការកងទ័ពហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កម្ពុជានិងហ្វីលីពីន បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យយោធា និងទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន៕