ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿង ឥស្សរិយយសចំនួន៣ ជាកិច្ចបច្ចាមរណៈ ជូនចំពោះ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖
ទី១៖ មុនីសារាភណ័្ឌ ថ្នាក់ មហាសេរីវឌ្ឍន៏
ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏
ទី៣៖ សម្ដេច ព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថ មុនីវង្ស កុសុម:នារីរត្ន័ ថ្នាក់ មហាសេរីវឌ្ឍន៏។

សូមជម្រាបថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕