កម្ពុជា-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បើកកិច្ចពិភាក្សាជំរុញវិស័យធនធានទឹក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីក្រុងប៉េកាំង ប្រទេសចិន បានបើកកិច្ចពិភាក្សាលើរឿងសំខាន់ៗចំនួន ៥ ដើម្បីជំរុញវិស័យធនធានទឹក និងឧតុនិយម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំរវាងលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោក Rajat Misra អគ្គនាយកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានផ្តោតកិច្ចពិភាក្សាការងារលើកិច្ចការសំខាន់ៗរួមមាន៖ ទី១.គម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដែលមានលក្ខណៈធន់ទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ទី២.គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ ទី៣.គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ទី៤.ផែនការសកម្មភាពអនុវត្តន៍បន្ត និងទី៥.របាយការណ៍គោរពជូនប្រធានស្ថាប័នទាំងពីរ គឺក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីសុំការសម្រេចអនុវត្ត តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ អត្ថបទ៖ ហ្សាលីន