នេះជាប្រវត្តិសាស្ត្រទំព័រគុនខ្មែរថ្មី ដែលនឹងចាប់ផ្តើម នាថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះនៅលើសង្វៀនប្រកួតដ៏ក្តៅកគុករបស់ «កំពូលអ្នកចម្បាំងអូដ្ឋ» ក្នុងស្ថានីយទូរទស្សន៍បាយ័ន។ «កំពូលអ្នកចម្បាំងអូដ្ឋ» ជាកម្មវិធីប្រដាល់គុនខ្មែរ ដែលចូលរួមគាំទ្រដោយ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី និងជាក្រុមហ៊ុនស៊ីម៉ងត៍ តែមួយគត់ដែលលើកស្ទួយប្រដាល់គុនខ្មែរ ខ្លាំងជាងគេនៅកម្ពុជា ។


អ្នកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អុិនស៊ី ជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុកធំជាងគេ ដែលផលិតផលស៊ីម៉ត៍ មានគុណភាពខ្ពស់ និងកំពុងមានការពេញនិយមក្នុងប្រើប្រាស់ ពីសំណាក់បងប្អូនប្រជាជនខ្មែរ ទន្ទឹមនឹងភាពរីកចម្រើនឥតឈប់ឈរនៃអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុន មេក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី តែងតែចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពសង្គម។ តួយ៉ាង ការចូលរួមគាំទ្រដល់វិស័យ កីឡាប្រដាល់ គុនខ្មែរ ដែលជាកេរ្ដិ៍តំណែល មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរយើង។

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ក្នុងកម្មវិធីប្រដាល់គុនខ្មែរ «កំពូលអ្នកចម្បាំងអូដ្ឋ» អ្នកឧកញ៉ា ក៏បាននាំយកទស្សនីយភាព នៃរថយន្តទំនើបរបស់ក្រុមគ្រួសារ Rev Up Cambodia មកបង្ហាញជូនតាមសំណូមពររបស់អ្នកគាំទ្រ ដែលកាន់តែធ្វើឱ្យព្រឹត្តិការណ៍អស្ចារ្យ២កើតឡើងក្នុងពេលតែមួយ។ ការប្រកួតប្រដាល់គុនខ្មែរ កាលពីថ្ងៃទី២៩ ខែមីនា នេះដែរ គឺជាជំនួបកំពូលអ្នកចម្បាំងអូដ្ឋគូមិត្តភាពអន្តរជាតិ និងមានគូដណ្តើមខ្សែក្រវាត់អូដ្ឋ ដែលទាំងកីឡាករខ្មែរ និងបរទេសសុទ្ធតែធ្វើបានយ៉ាងល្អរៀងៗខ្លួន ធ្វើឱ្យអ្នកទស្សនាទាំងខ្មែរ និងអន្តរជាតិ ទស្សនាផ្ទាល់យ៉ាងជក់ចិត្ត ខ្លះក៏ស្រែកហ៊ោ ពេញស្ទូឌីយោនៃស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ។
ការជួយគាំទ្រឧបត្ថមពីសំណាក់ ស៊ីម៉ងត៍អូដ្ឋ ដោយបង្កើតសង្វៀន «កំពូលអ្នកចម្បាំងអូដ្ឋ» នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសដល់ កីឡាករអាចប្រកួត បញ្ចញសមត្ថភាពច្រើនជាងមុន និងដុះខាត់ជំនាញតាមរយៈបទពិសោធន៍ថ្មីៗ លើសង្វៀនផ្ទាល់ ហើយនេះក៏ជាចលករនៃការរួមចំណែកថែរក្សាមរតកក្បាច់គុនបុរាណខ្មែរ និងស្វែងរកអ្នកបន្តវេនគុនខ្មែរបានកាន់តែច្រើន និងផ្សព្វផ្សាយ ប្រដាល់គុនខ្មែរ ការជួយគាំទ្រឧបត្ថមពីសំណាក់ ស៊ីម៉ងត៍អូដ្ឋ ដោយបង្កើតសង្វៀន «កំពូលអ្នកចម្បាំងអូដ្ឋ» នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសដល់ កីឡាករអាចប្រកួត បញ្ចញសមត្ថភាពច្រើនជាងមុន និងដុះខាត់ជំនាញតាមរយៈបទពិសោធន៍ថ្មីៗ លើសង្វៀនផ្ទាល់ ហើយនេះក៏ជាចលករនៃការរួមចំណែកថែរក្សាមរតកក្បាច់គុនបុរាណខ្មែរ និងស្វែងរកអ្នកបន្តវេនគុនខ្មែរបានកាន់តែច្រើន និងផ្សព្វផ្សាយប្រដាល់គុនខ្មែរ កាន់តែទូលំទូលាយថែមទៀតផង។
កុំភ្លេចចូលរួមទស្សនាប្រដាល់គុនខ្មែរ «កំពូលអ្នកចម្បាំងអូដ្ឋ» រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥៖៣០នាទីល្ងាច តទៅ នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ និងការផ្សាយផ្ទាល់លេីកញ្ចក់ទូរទស្សន៍បាយ័ន ឬតាម គេហទំព័រហ្វេសបុកផ្លូវការណ៍របស់ ស៊ីម៉ងត៍អូដ្ឋ Camel Cement Cambodia ៕















