ក្នុងនាមជានារីដែលមានចិត្តមុតមាំមិនទន់ជ្រាយ មិនងាយចុះចាញ់ នាងតែងតែប្រកាន់ខ្ជាប់អត្តចរិតល្អៗជានិច្ច។ អត្តចរិតទាំងនោះ ត្រូវបានមនុស្សនៅជុំវិញខ្លួននាង គោរពស្រលាញ់ឲ្យតម្លៃ និងជាគំរូដ៏ល្អ សម្រាប់នារីដទៃទៀតផងដែរ។
១. នាងមិនដែលគិតថានាងល្អឥតខ្ចោះ ប៉ុន្តែនាងក៏គ្មានគំនិតទុទ្ទិដ្ឋិនិយមចំពោះខ្លួនឯងដែរ។ នាងចេះទទួលស្គាល់ការពិត និងមិនរើសអើងអ្នកដទៃឡើយ។
២. នាងនៅតែសប្បាយរីករាយក្នុងការអត់ឱនអោនទោស ឲ្យមនុស្សក្បត់ ប៉ុន្តែនាងដឹងច្បាស់ថា នាងមិនអាចបងក្រោយទៅនៅក្បែរម្នាក់នោះវិញទេ។
៣. នាងតែងពឹងពាក់លើខ្លួនឯងច្រើនជាងអ្នកដទៃ ថែមទាំងចង់គ្រប់គ្រងជីវិតដោយសមត្ថភាពខ្លួនឯង។
៤. នាងមានទំនុកចិត្តខ្ពស់ តែមិនក្អេងក្អាង និយាយអ្វីដឹងខុសដឹងត្រូវ និងយល់ពីអារម្មណ៍របស់អ្នកដទៃ។
៥. នាងមានគុណធម៌ក្នុងខ្លួន បើមានគេធ្វើល្អដាក់នាងតែងតបទៅវិញដោយសេចក្តីគោរពនិងការដឹងគុណ។
៦. នាងស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ ធ្វើអ្វីមិនចេះតែទំនោរតាមគេដោយឥតហេតុផល ព្រោះនាងមានគោលដៅច្បាស់លាស់ក្នុងជីវិត។
៧. នាងគិតថាសម្រស់នាងមិនស្អាតដាច់គេក៏ពិតមែន តែនាងស្អាតតាមរបៀបធម្មជាតិ ថែមទាំងអាចស្រលាញ់ពេញចិត្តខ្លួនឯងដោយមិនបាច់បង្ខំ។
៨. នាងធ្លាប់បានជួបឧបសគ្គរាប់មិនអស់ហើយ តែនាងមិនដែលគិតថាចង់ចុះចាញ់ បោះបង ម្តងណាឡើយ។
៩. នាងអាចតាំងចិត្ត ជម្នះបេះដូងរបស់ខ្លួនឯងបាន មិនបណ្តោយឲ្យទង្វើធ្វើតាមបេះដូង រហូតលែងខ្វល់ពីការបញ្ជារបស់ខួរក្បាលនោះទេ។
១០. នាងមិនឃុំខ្លួនឲ្យជាប់ជាមួយនឹងរឿងអតីតកាលអាក្រក់ៗដែលបានកើតឡើងរួចហើយ ប៉ុន្តែនាងចាត់ទុកវាជាបទពិសោធន៍សម្រាប់ធ្វើឲ្យប្រសើរក្នុងពេលបច្ចុប្បន្នកាល និងការពារមិនឲ្យកើតឡើងម្តងទៀតនាពេលអនាគតកាល៕
ប្រភព៖ pentahugs