ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតប និងបំភ្លឺទៅនឹងការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី ១២០ នៅក្នុងគេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី ១២០ ក្នុងចំណោមប្រទេសលើសកលលោក។

ឆ្លើយតបទៅនឹងការផ្សាយរបស់គេហទំព័រខាងលើ ក្រសួងអប់រំបានចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។
ក្រសងបានបញ្ជាក់ថា ការស្ទង់មតិផ្នែកអប់រំបានផ្តោតលើចំណុច ៣ រួមមាន៖ ប្រព័ន្ធអប់រំសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ, ការចូលរៀននៅសកលវិទ្យាល័យនៅទីនោះ និងការអប់រំ ប្រកបដោយគុណភាពខ្ពស់។ វិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំផ្អែកលើការស្ទង់មតិ និងយល់ឃើញជាសាធារណៈបែបនេះ ក៏កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួន ផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និង គុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឱ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នា ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា។
សូមអានសេចក្តីថ្លែងការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងខាងក្រោម៖



