បណ្ឌិត សុខ ទូច៖ បើដកត្រាំមុនអាណត្តិដែលនៅសល់មិនដល់១០ថ្ងៃផង ហើយសហរដ្ឋអាមេរិកនឹងជួបវិបត្តិ ៧យ៉ាងធំៗ

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈជុំវិញព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើឲ្យពិភពលោកចោរភ្នែកតាមដាន ក្រោយក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើកុប្បកម្មប្រឆាំងលោក ចូ បៃឌិន ដែលមកពីខាងគណបក្សប្រជាធិបតេយ្យត្រៀមខ្លួនដើម្បីកាន់ដំណែងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ គិតមកដល់ពេលនេះមានអ្នកស្លាប់ និងរបួសជាច្រើនអ្នក ព្រមទំងមានខួចទ្រព្យសម្បត្តិសាធារណៈផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត សុខ ទូច បានតាមទំព័រហ្វេសបុកនៅព្រឹកថ្ងៃអាទិត្យនេះថា បើដកត្រាំមុនអាណត្តិដែលនៅសល់មិនដល់១០ថ្ងៃផង ហើយសហរដ្ឋអាមេរិកនឹងជួបវិបត្តិចំនួន ៧យ៉ាងធំ។

ឧកញ៉ាញូស៍ សូមលើក ៧ចំណុចដូចខាងក្រោម៖

១. សហរដ្ឋអាមេរិកនឹងមានអំពើហិង្សារវាងកងកម្លាំងនិងជនសុីវិល

២. ការបែងចែកព៌ណសម្បុរកាន់តែសុីជម្រៅ

៣. ត្រាំជាពាណិជ្ជករសំខាន់ឈ្នះ ចំណេញ ល្បីឈ្មោះ

៤. សហរដ្ឋអាមេរិកនឹងជួបវិបត្តិសេដ្ឋកិច្ច

៥. ចិនបានឱកាសពង្រីកគ្រប់ទិដ្ឋភាពនូវទិសដៅរបស់ខ្លួន

៦. ប្រទេសអ៊ីរ៉ង់បង្កើតកម្លាំងក្នុងមជ្ឈឹមបូព៌ា

៧. សហភាពអឺរ៉ុបមានភាពត្រជាក់ខ្លាំងបន្ថែមទៅលើរដូវត្រជាក់នេះ៕