អ្នកមានមាសទុកដឹងតែសប្បាយចិត្ដ! ដើមខែមេសា មាសឡើងដល់ជាង១០ម៉ឺនដុល្លារនៅក្នុងមួយគីឡូ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានហក់ឡើងខ្ពស់ខ្លាំងបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ១០១២០០ដុល្លារ នៅក្នុងមួយគីឡូ ខណៈដែលកាលពីម្សិលមិញមាសមានតម្លៃត្រឹមតែ ១០០៧០០ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាងមាសពេជ្រ CSNJ នៅថ្ងៃទី១ មេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសគិតជាជី គឺមានតម្លៃ ៣៧៩ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៦៩ដុល្លារ។ បើធៀបនឹងម្សិលមិញមាសគីឡូឡើងថ្លៃ ១គីឡូ ៥០០ដុល្លារ។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕