ភ្នំពេញ៖ កម្មវិធី «GRC FUN RUN» ជាមួយទឹកពិសា កម្ពុជា ត្រូវបានរៀបចំឡើងដោយ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃអាទិត្យ ទី ៣០ ខែមីនា ឆ្នាំ២០២៥ ដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំ សហការី និងអ្នកចូលរួមយ៉ាងច្រើនកុះករនេះគឺជាសកម្មភាពបំផុសគំនិត បង្កើនស្មារតីកម្ពុជារួមគ្នា លើកកម្ពស់សកម្មភាពលេងកីឡាដើម្បីសុខភាព និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អដល់ប្រជាជនកម្ពុជា។


អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានមានប្រសាសន៍នៅក្នុងកម្មវិធីថា៖ ការលេងកីឡា ឬការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏សំខាន់ដែលជួយឲ្យយើងទាំងអស់គ្នា មានសុខភាពល្អ និងជួយកាត់បន្ថយស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព មិនមែនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងជួយឱ្យយើងទាំងអស់គ្នា អាចសម្រេចបានគោលដៅធំៗ និងបំពេញរាល់គ្រប់ភារកិច្ចការងារយ៉ាងប្រសិទ្ធភាព ជាពិសេសការទទួលបានឱកាសថ្មីៗ។ ដូច្នេះយើងត្រូវផ្តល់អាទិភាពលើសុខភាពទាំង ៣ ផ្នែកដ៏សំខាន់នេះ គឺសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម ដែលនឹងនាំមកនូវ ក្ដីសុខសុភមង្គល ភាពរីកចម្រើនសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិផងដែរ។

ខ្មែរ ប៊ែវើរីជីស លើកកម្ពស់ផលិតផលទឹកពិសាស្តង់ដារ និងគុណភាពខ្ពស់ រួមចំណែកការពារបរិស្ថានរយៈពេលវែង តាមរយៈការខិតខំប្រឹងប្រែងស្រាវជ្រាវដោយវិជ្ជាជីវៈជាប្រចាំ រហូតបង្កើតបាននូវភាពច្នៃប្រឌិតកសាងស្នាដៃដ៏ឆ្នើម ផលិតផលិតផល «Made In Cambodia» មានការទទួលស្គាល់ពីស្ថាប័នអត្តរជាតិ ទឹកពិសា កម្ពុជា បន្សុទ្ធគ្រប់តំណក់ ដកកករ ដកក្លិន និងសារធាតុមិនចាំបាច់ចេញសម្រាប់សុខភាព ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ល្អបំផុតសម្រាប់សុខភាពបេះដូង ជួយពង្រឹងស្មារតី និងការចងចាំ សាកសមបំផុតជាដៃគូបំពេញជាតិទឹកដ៏ល្អប្រចាំថ្ងៃ សម្រាប់បងប្អូនទាំងអស់គ្នា។
គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រផលិតផលក្នុងស្រុក ជ្រើសរើសទឹកពិសា កម្ពុជា។

