លោកជំទាវ ជូ ប៊ុនអេង សម្តែងការព្រួយបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរ ជាង ១លាននាក់

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  បានសម្តែងការព្រួយបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃជាងមួយលាននាក់ទាំងស្របច្បាប់ និងមិនស្របច្បាប់ ខណៈប្រទេសភូមិផងរបងតែមួយនេះកំពុងផ្ទុះរីករាលដាលខ្លាំងនូវជំងឺរាតត្បាតមេរោគកូវិដ១៩នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីបើកកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីរបាយការណ៍សូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍ (MGI) និងកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ (GCM) នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា វាជាការព្រួយបារម្ភចំពោះរាជរដ្ឋាភិបាលលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃនោះ ដោយសារពួកគេអាចនឹងបន្តប្រឈមនឹងការចាញ់បោកពួកអគតិមួយចំនួនតូច (មេខ្យល់) បោកបញ្ឆោតពួកគេតាមរូបភាពផ្សេងៗ ក្នុងអំឡុងដែលពួកគាត់មិនអាចដើរចល័តរកការងារធ្វើបាននៅប្រទេសថៃនោះ។

ពលករ ខ្មែរ ជាង ១ លាន នាក់ ទទួល បាន ភាព ស្របច្បាប់ ធ្វើការ នៅ ថៃ - WMC

លោកជំទាវ ជូ ប៊ុនអេង ក៏បានអះអាងជាថ្មីទៀតផងដែរថា នាពេលបច្ចុប្បន្ននេះអាជ្ញាធរកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចថៃ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់មេខ្យល់ ដែលបោកប្រជាពលរដ្ឋខ្មែរឲ្យផ្សងគ្រោះថ្នាក់ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ខណៈដែលប្រទេសថៃបានរឹតត្បិតការដើរចល័តរបស់ពលករបរទេសនោះ។

គិតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃចូលមកកម្ពុជាវិញ គឺមានប្រហែលជាង១៣ម៉ឺននាក់ ប៉ុន្តែពួកគេក៏ត្រូវបានអាជ្ញាធរកម្ពុជាធ្វើការឃាត់ខ្លួនឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី១២ ខែមករានេះ ពលករខ្មែរដែលបានចាក់ចេញពីប្រទេសថៃមកកម្ពុជាវិញ ត្រូវបានរកឃើញឆ្លងមេរោគកូវិដ១៩ចំនួន២៧នាក់ ខណៈរាប់រយនាក់ទៀតកំពុងបន្តធ្វើចត្តាឡីស័កនោះ៕