សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមាន ៩៨% និងផ្តល់ការងារប្រមាណ៧០%នៃកំលាំងពលកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ និងផ្តល់ការងារប្រមាណ៧០%នៃកំលាំងពលកម្មហើយរួមចំណែក៥៨%នៃផលិតផលក្នុងស្រុកសរុប(GDP)»។ នេះបើតាមការឱ្យដឹងរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី៧ខែមេសា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

លោកបានបន្តលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះ វិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់៨,៥%។

លោក ហែម វណ្ឌី បានគូសបញ្ជាក់ថា សហគ្រាសបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម៕